Connect with us

បាល់ទាត់អន្តរជាតិ

Juventus កំពុង​ចរចា​ជាមួយ​ខ្សែ​ការពារ​ឆ្វេង​របស់​ក្លឹប​កាំភ្លើងធំ

Published

on

បន្ទាប់​ពី​រដូវកាល​មុន​ដ៏​ខកចិត្ត Juventus កំពុង​តែ​សម្លឹង​រក​ការ​ពង្រឹង​បន្ថែម​នូវ​ក្រុម​របស់​ខ្លួន​នា​រដូវក្ដៅ​នេះ។ ជា​មួយ​នឹង​គ្រូ​បង្វឹក​ថ្មី​លោក Thiago Motta ច្បាស់ណាស់​ថា ការ​រុះរើ​ក្រុម​ឡើង​វិញ​នឹង​ត្រូវ​ធ្វើ​ដោយ​ចៀស​មិន​ផុត។ ថ្មីៗ​នេះ​យោងតាម​របាយការណ៍​ពី​លោក Nicolo Schira បាន​​រាយការណ៍​ថា ក្លឹប Juventus អាច​នឹ​ង​ចុះ​ហត្ថលេខា​បាន​សម្រេច​លើ​​ខ្សែ​ការពារ​ឆ្វេង​របស់ Arsenal។

សម្រាប់​កីឡាករ​ដែល Juventus កំពុង​ចង់​បាន​នោះ​គឺ Jakub Kiwior។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Juventus នឹង​សាកល្បង​លទ្ធភាព​ខ្ចី​ជើង​កីឡាករ​​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ​ប៉ុណ្ណោះ ដែល​មិន​មែន​ជា​ការ​ទិញ​ផ្ដាច់​កុងត្រា និង​ចាយ​លុយ​ជា​សាច់​ប្រាក់​សុទ្ធ​នោះ​ទេ។ ថ្វី​ត្បិតតែ​បែប​នេះ​ក៏​ដោយ Juventus នៅ​អាច​មាន​សិទ្ធិ​ទិញ​ផ្ដាច់​កុងត្រា​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​នៅ​ឆ្នាំ​បន្ទាប់។

គួរ​រំលឹក​ផង​ដែរ​ថា Arsenal បាន​ចុះ​ហត្ថលេខា​លើ Jakub Kiwior កាល​ពី​រដូវរងារ​ឆ្នាំ​មុន ក្នុង​តម្លៃ 25 លានអឺរ៉ូ​ពី​ក្លឹប Spezia។ គាត់​ជា​អតីត​យុវជន​ដែល​ធំ​ធាត់​ឡើង​ជាមួយ​ក្លឹប Anderlecht, Zeleziarne និង Zilina។ កាល​​ពី​រដូវ​កាល​មុន Jakub Kiwior បង្ហាញ​ខ្លួន​សរុប 30 ប្រកួត​សម្រាប់ Arsenal។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២