បាល់ទាត់អន្តរជាតិ
គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បង្ហើបឲ្យដឹងពីពេលវេលាគេងតិចបំផុតរបស់ខ្លួន ក្នុងមួយថ្ងៃ

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis de la Fuente ដែលដឹកនាំកូនក្រុមក្នុងព្រឹត្តិការណ៍ធំៗ និងពិសេសកំពុងបំពេញកាតព្វកិច្ចនៅ Euro 2024 មានការខិតខំប្រឹងប្រែងដ៏ហត់នឿយ ខណៈដែលគាត់បានឲ្យដឹងថា ខ្លួនគេងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះក្នុង 1 ថ្ងៃ។
គ្រូបង្វឹកឆ្នើមរូបនេះ បានបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងពីការប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួនរហូតមានពេលគេងត្រឹមតែ 4 ម៉ោងប៉ុណ្ណោះ។ លោក De la Fuente បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Cadena COPE ថា៖ “យើងធ្វើការពីម៉ោង 9 ព្រឹកដល់ម៉ោង 4 ព្រឹកវិញ។ ខ្ញុំគេង 4 ម៉ោង ក្នុងមួយថ្ងៃ ព្រោះមានការងារជាច្រើន”។
សូមរំលឹកផងដែរថា De la Fuente បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញរបស់គាត់ឲ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ នៃការប្រកួតជើងឯកទ្វីបអឺរ៉ុប (Euro) ឆ្នាំ 2024 ដែលពួកគេនឹងត្រូវជួបជាមួយប្រទេសបារាំង នៅថ្ងៃពុធ ទី 10 ខែកក្កដានេះ។ អេស្ប៉ាញ ប្រកួតដោយមិនទាន់ចាញ់ រឺស្មើឡើយ តាំងពីវគ្គចែកពូលរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។
ប្រភព: Dailysports