Connect with us

បាល់ទាត់អន្តរជាតិ

Thiago Alcantara សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​បាល់ទាត់ នៅ​ក្នុង​វ័យ 33 ឆ្នាំ

Published

on

ខ្សែបម្រើ​ឆ្នើម Thiago Alcantara បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​វ័យ 33 ឆ្នាំ។ បន្ទាប់​ពី​ចំណាយ​ពេល 4 រដូវកាល​ចុងក្រោយ​នៃ​អាជីព​របស់​គាត់​នៅ Liverpool ខ្សែបម្រើ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន La Masia រូប​នេះ បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​របស់​ខ្លួន។

យ៉ាង​ណា​មិញ Thiago Alcantara ចាប់​ផ្ដើម​អាជីព​បាល់ទាត់​របស់​គាត់ ដោយ​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។ ពន្លក​នៃ​ជីវិត​បាល់ទាត់​របស់​កីឡាករ​ឆ្នើម​រូប​នេះ​ចាប់​ផ្ដើម​លេច​ធ្លោរ​កាន់​តែ​ខ្លាំង​នៅ​ទីនោះ និង​បន្ត​មក​ទៀត​នៅ​ឆ្នាំ 2013 គាត់​ក៏​បាន​ផ្ទេរ​ទៅ​ទឹកដី​អាឡឺម៉ង់ ដោយ​ចូលរួម​ជាមួយ​ក្លឹប Bayern Munich។

បន្ទាប់​ពី​ជោគជ័យ​ដ៏​ឆ្អែតឆ្អន់​នៅ Bayern Munich ហើយ Thiago Alcantara ក៏​បាន​សាកល្បង​បទ​ពិសោធន៍​ថ្មី ដោយ​ផ្ទេរ​មក​ប្រទេស​អង់គ្លេស និង​ចូលរួម​ជាមួយ Liverpool។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ជាមួយ Liverpool គាត់​មិន​សូវ​កសាង​សមិទ្ធិផល​បាន​ច្រើន​ឡើយ ដោយ​សារ​តែ​បញ្ហា​របួស​ជា​ញឹកញាប់។ Thiago Alcantara លេង​ឲ្យ Liverpool បាន​ត្រឹមតែ 98 ប្រកួត​ប៉ុណ្ណោះ ក្នុង​រយៈពេល 4 រដូវកាល​របស់​គាត់​នៅ​ទីនោះ។

ប្រភព: Fcbarcelona

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២