បាល់ទាត់អន្តរជាតិ
Chelsea ទិញយកខ្សែការពារវ័យក្មេងមួយរូបពីលីគអាមេរិក
ក្លឹបតោខៀវ Chelsea នៅតែបន្តការព្យាយាមទិញយកកីឡាករវ័យក្មេង ដែលមានទេពកោសល្យពីជុំវិញលីគកំពូលនានានៅលើពិភពលោក។ ជាលទ្ធផលថ្មីៗនេះយោងតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរខ្សែការពារឆ្វេងវ័យ 19 ឆ្នាំ Caleb Wiley។
យ៉ាងណាមិញ កីឡាករសញ្ជាតិអាមេរិករូបនេះ កំពុងប្រកបអាជីពនៅលីគកំពូលនៃទឹកដីកំណើតរបស់គាត់ (MLS)។ ការផ្ទេរនេះដែរ Chelsea បានចំណាយប្រាក់ចំនួន 10 លានអឺរ៉ូទៅឲ្យក្លឹប Atlanta United ដែលជាម្ចាស់កម្មសិទ្ធិរបស់កីឡាករឆ្នើមរូបនេះ។ គេបានដឹងថា Caleb Wiley បានចុះកុងត្រាជាមួយក្លឹបតោខៀវ ដែលមានសុពលភាពដល់រដូវក្តៅឆ្នាំ 2031។
ទោះជាយ៉ាងណាក៏ដោយ ដំបូងឡើយ Caleb Wiley នឹងមិនលេងឲ្យ Chelsea ភ្លាមៗទេ ប៉ុន្តែគាត់នឹងត្រូវដាក់ឲ្យខ្ចីជើងទៅក្លឹប Strasbourg ដើម្បីពង្រឹងសមត្ថភាពបន្ថែម ខណៈដែលក្លឹបនោះក៏ជាកម្មសិទ្ធិរបស់លោក Todd Boehly ដែរ។ Caleb Wiley ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏មានទេពកោសល្យបំផុតមួយប្រចាំលីគអាមេរិក MLS។ រដូវកាលនេះគាត់បានលេង 21 ប្រកួតឲ្យក្លឹប Atlanta United។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ4 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti