Connect with us

បាល់ទាត់អន្តរជាតិ

Saul ត្រៀម​ចាកចេញ​ពី Atletico Madrid ទៅ​កាន់​ក្លឹប​ធំ​មួយ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​លីគ​អេស្ប៉ាញ

Published

on

ទំនាក់ទំនង​រយៈ​ពេល 9 ឆ្នាំ​រវាង​ខ្សែបម្រើ Saul Niguez និង​ក្លឹប Atletico Madrid បាន​ឈាន​ដល់​ផ្លូវ​បំបែក ខណៈ​ដែល​គាត់​ត្រៀម​នឹង​ចាកចេញ​នា​រដូវក្ដៅ​នេះ។ យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា Saul Niguez មិន​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ប្រើប្រាស់​របស់​លោក Diego Simeone បន្ត​ទៀត​ទេ។

ខ្សែ​បម្រើ​វ័យ 29 ឆ្នាំរូប​នេះ នៅ​មាន​កុងត្រា​ជាមួយ Atletico Madrid រហូត​ដល់​ខែ​កក្កដា ឆ្នាំ 2026 ប៉ុន្តែ​គាត់​មិន​អាច​បន្ត​ស្នាក់​នៅ​រហូត​ដល់​កុងត្រា​ផុត​កំណត់​នោះ​ឡើយ។ យ៉ាង​ណា គេ​បាន​ដឹង​ថា ក្លឹប​ថ្មី​ដែល Saul Niguez នឹង​ចូលរួម​ជាមួយ គឺ​អាច​ជា​ក្លឹប Sevilla។ ពេល​នេះ​គាត់​កំពុង​ចរចា​ជាមួយ​ក្លឹប Sevilla ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​សម្រេច​ចុង​ក្រោយ​ឡើយ។

ប្រសិន​បើ Saul Niguez ចរចា​បាន​សម្រេច​ជាមួយ Sevilla នោះ​គាត់​នឹង​ចុះ​កុងត្រា​ជាមួយ​ពួក​គេ​រយៈពេល 3 ឆ្នាំ។ គួរ​រំលឹក​ផង​ដែរ​ថា Saul ជា​កីឡាករ​ដែល​ធំ​ធាត់​ឡើង​ពី​ឈុត​យុវជន​របស់​ក្លឹប Atletico Madrid ផ្ទាល់​តែ​ម្ដង និង​បាន​រួមរស់​ជាមួយ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ​អស់​រយៈពេល​រហូត​ដល់ 9 ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ 2014-2021 និង 2022-2024។ គាត់​ធ្លាប់​បាន​ចំណាយ​ពេល 1 រដូវ​កាល (2021/2022) ដោយ​ខ្ចី​ជើង​នៅ Chelsea តែ​ក៏​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ 2022។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២