Connect with us

បាល់ទាត់អន្តរជាតិ

Sporting CP ដាក់​តម្លៃ​ផ្ទេរ​ខ្សែការពារ Goncalo Inacio 45 លានអឺរ៉ូ

Published

on

យោងតាម​របាយការណ៍​ចុងក្រោយ​មួយ​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Sporting CP នឹង​ព្រម​ដោះ​លែង​ខ្សែការពារ​កណ្ដាល Goncalo Inacio ប្រសិនបើ​មាន​ក្លឹប​ណា​ហ៊ាន​ចំណាយ​ដល់ 45 លានអឺរ៉ូ។

យ៉ាង​ណា គិត​មក​ដល់​ពេល​នេះ ក្លឹប​ចចកខ្មៅ Wolves ដែល​ជា​បេក្ខភាព​ដែល​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែការពារ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នៅ​មិន​ទាន់​បើក​ការ​ពិភាក្សា ដើម្បី​ចុះ​ហត្ថលេខា​លើ​រូបគេ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​មាន​សំណើរ​ជា​ផ្លូវការណ៍​ដាក់​នៅ​លើតុ​ចរចា​ដែរ គឺ​មាន​តែ​ពាក្យ​ចចាមអារ៉ាម​នៅ​តែ​បន្ត។

មិន​មែន​តែ​ក្លឹប Wolverhampton Wanderers មួយ​ប៉ុណ្ណោះ​ទេ ក្លឹប​ផ្សេង​ទៀត​ជា​ច្រើន ក៏​កំពុង​ចង់​បាន​ខ្សែការពារ Goncalo Inacio។ របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន បាន​និយាយ​ថា Manchester United កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែការពារ​រូប​នេះ​ដែរ ដោយ​ក្លឹប​បិសាចក្រហម​ចាប់​អារម្មណ៍​នឹង​ទម្រង់​លេង​របស់​គាត់ ដែល​កំពុង​លេច​ធ្លោរ​ខ្លាំង និង​អាច​យក​មក​ពង្រឹង​នៅ​តំបន់​ការពារ​របស់​ខ្លួន​ដែល​កំពុង​ដុនដាប​ខ្លាំង។

កីឡាករ​វ័យ 20 ឆ្នាំ Goncalo Inacio គឺ​ជា​កីឡាករ​ដែល​កើត​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Sporting CP នេះ​ផ្ទាល់​តែ​ម្ដង។ រដូវកាល​នេះ​គាត់​លេង​បាន 42 ប្រកួត​​ឲ្យ​ក្លឹប ដោយ​រក​គ្រាប់​បាល់​បាន 5 គ្រាប់ និងបញ្ជូនបាល់​ឲ្យ​មិត្ត​រួមក្រុម​បាន 2 ដង ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ក្នុង​នាម​ជា​ខ្សែការពារ​កណ្ដាល។

ប្រភព: Fabrizio Romano

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២