Connect with us

បាល់ទាត់អន្តរជាតិ

Dani Olmo ក្លាយ​ជា​កីឡាករ​អេស្ប៉ាញ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ស៊ុត​បញ្ចូលទី 3 ប្រកួត​ជាប់ៗ​គ្នា​ក្នុង​វគ្គ​ជម្រុះ

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ Dani Olmo បាន​ក្លាយ​ជា​កីឡាករ​អេស្ប៉ាញ​ដំបូង​គេ​ដែល​ស៊ុតបញ្ចូលទី​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ 3 លើក​ជាប់ៗ​គ្នា​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​សម្រាប់​ប្រទេស​របស់​ខ្លួន។ យ៉ាង​ណា​មិញ Dani Olmo រក​គ្រាប់​បាល់​បាន 1 គ្រាប់​ជាប់ៗ​គ្នា​នៅ Euro 2024 ក្នុង​ការ​ប្រកួត​ទល់​នឹង បារាំង, អាឡឺម៉ង់ និង​ហ្សកហ្ស៊ី។

កីឡាករ​ឆ្នើម​របស់​ក្លឹប RB Leipzig រូប​នេះ បាន​បង្ហាញ​ខ្លួន​សរុប​តាំង​ពី​វគ្គ​ចែក​ពូល​មក​ចំនួន 5 ប្រកួត សម្រាប់​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​នៅ Euro 2024 ដោយ​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 2 ដង។ ទាំង​ចំនួន​គ្រាប់​បាល់ និង​ការ​រួម​ចំណែក​ជួយ​ក្រុម នេះ​គឺ​ជា​ស្ថិតិ​ដ៏​ល្អ​បំផុត​ក្នុង​ចំណោម​កីឡាករ​ផ្សេងៗ​ទៀត ក្នុង​ព្រឹត្តិការណ៍ Euro 2024។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្រុម​គោលជល់​អេស្ប៉ាញ បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​ហើយ បន្ទាប់​ពី​លត់​បារាំង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត ជាមួយ​នឹង​លទ្ធផល 2-1។ សម្រាប់​គ្រាប់​បាល់​ទាំង 2 គ្រាប់​របស់​អេស្ប៉ាញ ជា​ការ​ស៊ុត​បញ្ចូលទី​របស់ Lamine Yamal នៅ​នាទីទី 21 និង Dani Olmo នៅ​នាទីទី 25។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២