Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ចាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​ដែល​មាន​តម្លៃ​ខ្លួន 30 លានអឺរ៉ូ របស់ Borussia Dortmund

Published

on

ខ្សែ​ប្រយុទ្ធ Karim Adeyemi របស់ Borussia Dortmund អាច​នឹង​មាន​ភាគរយ​ខ្ពស់​បំផុត ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន​នា​រដូវក្តៅ​ខាង​មុខ។ យោងតាម​របាយការណ៍​ពី​លោក ​​Christian Falk បាន​ឲ្យ​ដឹង​ថា ក្លឹប​តោខៀវ Chelsea កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ។

គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា Chelsea បាន​ចរចា​រួច​ហើយ ដើម្បី​បញ្ចុះ​បញ្ចូល Karim Adeyemi ឲ្យ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ចក្រភព​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Chelsea មិន​មែន​ជា​ក្លឹប​តែ​មួយ ដែល​ចាប់​អារម្មណ៍​លើ Karim Adeyemi នោះ​ទេ ខណៈ​ដែល​ក្លឹប​យក្ស​របស់​អ៊ីតាលី Juventus ក៏​ពេញ​ចិត្ត​នឹង​ខ្សែប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូបនេះ​ដែរ។

យ៉ាង​ណា​មិញ Borussia Dortmund ត្រូវ​បាន​គេ​គិត​ថា នឹង​សម្រេច​ចិត្ត​លក់ Karim Adeyemi ប៉ុន្តែ​ពួក​គេ​ចង់​បាន​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ យ៉ាង​ហោច​ណាស់ 30 លានអឺរ៉ូ។ គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​រយៈពេល 2 រដូវកាល ដោយ​លេង​ជាមួយ Borussia Dortmund កីឡាករ Karim Adeyemi បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 94 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 33 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 24 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២