Connect with us

បាល់ទាត់អន្តរជាតិ

Arsenal អាច​នឹង​បាត់បង់​ខ្សែការពារ​សំខាន់​ម្នាក់ ដែល​កំពុង​ត្រូវ​បាន​ក្លឹប Real Madrid ចាប់​អារម្មណ៍

Published

on

ខ្សែ​ការពារ William Saliba របស់​ក្លឹប​កាំភ្លើងធំ Arsenal នៅ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​បំផុត​ម្នាក់​នៅ​ក្នុង​ក្រុម​របស់​លោក Mikel Arteta ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ អាច​នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

យោងតាម​គេហទំព័រ GIVEMESPORT បាន​រាយការណ៍​ថា ក្លឹប​កាំភ្លើងធំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ក្នុង​ការ​បាត់បង់ William Saliba បន្ទាប់​ពី​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid កំពុង​សម្លឹង​មើល​ខ្សែការពារ​កណ្តាល​របស់​ខ្លួន​រូបនេះ។ ខ្សែ​ការពារ​វ័យ 23 ឆ្នាំ William Saliba នៅ​មាន​កុងត្រា​ជាមួយ Arsenal ដល់​រដូវក្ដៅ​​ឆ្នាំ 2027។

គេ​បាន​ដឹង​ថា លោក Carlo Ancelotti គឺ​​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​ដែល​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ William Saliba។ យ៉ាង​ណា Real Madrid ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា នឹង​មិន​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្នើម​រូប​នេះ​នៅ​រដូវក្ដៅ​នេះ​ឡើយ ដោយ​ពួក​គេ​បាន​ពន្យារ​ពេល​នៃ​ការ​ផ្ទេរ​ទៅ​ឆ្នាំ​ក្រោយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២