Connect with us

បាល់ទាត់អន្តរជាតិ

Liverpool រៀបចំ​សំណើរ​ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្នើម​មួយ​រូប​របស់ Juventus

Published

on

បញ្ហា​ដែល​កំពុង​ប្រឈម​មុខ​ក្នុង​ការ​មក​កាន់​តំណែង​របស់​គ្រូ​បង្វឹក​ថ្មី​លោក Arne Slot គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​នៅ​តំបន់​ការពារ ដែល​អាច​ជា​រឿង​សំខាន់​នៅ Anfield។ គ្រូ​បង្វឹក​របស់ Liverpool ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​​ខ្សែការពារ Gleison Bremer របស់ Juventus។

យ៉ាង​ណា​មិញ Gleison Bremer មាន​កុងត្រា​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ដល់​ឆ្នាំ 2028។ ដូច្នេះ​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ 27 ឆ្នាំ​រូបនេះ នឹង​មាន​​តម្លៃ​ខ្ពស់​គួរ​សម​ផង​ដែរ។ គេ​បាន​ដឹង​ថា ហង្សក្រហម Liverpool នឹង​អាច​ចំណាយ​ប្រហែល​ជា 60 លានអឺរ៉ូ ទើប​អាច​នាំ​ខ្សែការពារ​ឆ្នើម​រូប​នេះ​ទៅ​ទឹកដី​អង់គ្លេស​បាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​គ្រូ​បង្វឹក​របស់ Juventus លោក Thiago Motta មិន​ចង់​ចែក​ផ្លូវគ្នា​ជាមួយ​​ខ្សែការពារ Gleison Bremer នោះ​ឡើយ។ សូម​រំលឹក​ផង​ដែរ​ថា ខ្សែការពារ​វ័យ 27 ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Juventus ក្នុង​ខែ​កក្កដា ឆ្នាំ 2022 ដោយ​ផ្ទេរ​ពី​ក្លឹប Torino ក្នុង​តម្លៃ​ជិត 45 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២