Connect with us

បាល់ទាត់អន្តរជាតិ

សហព័ន្ធ​បាល់ទាត់​អាមេរិក ទាក់ទង​ចង់​បាន Jurgen Klopp ទៅ​ដឹកនាំ

Published

on

អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool លោក Jurgen Klopp ថ្មីៗ​នេះ​ទទួល​បាន​សំណើរ​ពី​​សហព័ន្ធ​បាល់ទាត់​អាមេរិក​ដែល​ចង់​បាន​គាត់​ទៅ​ដឹកនាំ (យោងតាម​សេចក្ដី​រាយការណ៍​ដោយ The Independent)។

យោងតាម​ប្រភព​ដដែល​នោះ​ដែរ​បាន​បន្ថែម​​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​នៃ​សហព័ន្ធ​បាល់ទាត់​អាមេរិក​ចង់​បាន Jurgen Klopp ទៅ​កាន់​តំណែង​នេះ ដើម្បី​រៀបចំ​ក្រុម​ជម្រើសជាតិ​របស់​ពួក​គេ​សម្រាប់​ការ​ត្រៀម​ប្រកួត​បាល់ទាត់​ពិភព​លោក​ឆ្នាំ 2026 ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​របស់​ខ្លួន និង​តំបន់​អាមេរិក​ខាង​ជើង។

គួរ​ដឹង​ផង​ដែរ​ថា ព្រឹត្តិការណ៍ FIFA World Cup 2026 នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 11 ខែ​មិថុនា ដល់​ថ្ងៃទី 19 ខែកក្កដា ហើយ​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ​មាន​សហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិកូ។ ក្រុម​ការពារ​តំណែង​ជើង​ឯក​បច្ចុប្បន្ន​គឺ អាហ្សង់ទីន ដែល​ពួក​គេ​បាន​យក​ឈ្នះ​បារាំង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត​នៅ​កាតា​កាល​ពី​ឆ្នាំ 2022។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២