បាល់ទាត់អន្តរជាតិ
លោក Francois Letexier ដែលជាអាជ្ញាកណ្តាលសញ្ជាតិបារាំង នឹងធ្វើជាអ្នកកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024

អាជ្ញាកណ្តាលបារាំងលោក Francois Letexier នឹងក្លាយជាអាជ្ញាកណ្ដាល ក្នុងការប្រកួតដ៏សំខាន់នៃវគ្គផ្តាច់ព្រ័ត្រ Euro 2024 រវាងអេស្ប៉ាញ និងអង់គ្លេស (នេះបើផ្អែកតាមការប្រកាសជាផ្លូវការណ៍ចេញពីគេហទំព័ររបស់ UEFA)។
យ៉ាងណាមិញ ការប្រកួតវគ្គផ្ដាច់ព្រ័តនឹងប្រព្រឹត្តទៅនៅថ្ងៃទី 15 ខែកក្កដា នៅកីឡដ្ឋាន Olympiastadion ក្នុងទីក្រុង Berlin។ ការប្រកួតរវាងអេស្ប៉ាញ និងបារាំង នឹងចាប់ផ្ដើមនៅម៉ោង 2:00 រំលឹងអាធ្រាត (ម៉ោងនៅកម្ពុជា)។
គួររំលឹកផងដែរថា ក្រុមគោជល់អេស្ប៉ាញ បានឡើងមកកាន់វគ្គផ្ដាច់ព្រ័តនេះ បន្ទាប់ពីពួកគេបានយកឈ្នះបារាំង ក្នុងវគ្គ 4 ក្រុមចុងក្រោយ ដោយលទ្ធផល 2-1 ខណៈដែលអង់គ្លេស បានយកឈ្នះ ហូឡង់ ក្នុងលទ្ធផល 2-1 ដូចគ្នា កាលពីរំលងអាធ្រាតយប់មិញ។
ប្រភព: Telecomasia