Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម​ត្រៀមយក Christian Eriksen ពេល​ផុត​កុងត្រា​ជា​មួយ Brentford

Published

on

របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​មួយ ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ប្រយុទ្ធ Christian Eriksen បន្ទាប់​ពី​ឃើញ​ទម្រង់​លេច​ធ្លោរ​ខ្លាំង នៅ​ក្របខ័ណ្ឌ Premier League។

យ៉ាង​ណា​មិញ គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​បិសាចក្រហម Manchester United លោក Erik ten Hag កំពុង​ស្វែងរក​ការ​ពង្រឹង​នៅ​តំបន់បម្រើ​របស់​ខ្លួន ខណៈ​ដែល​ថវិកា​ដែល​ក្លឹប​ផ្ដល់​ឲ្យ​គាត់ ហាក់​ដូច​ជា​មិន​សម​តាម​បំណង​របស់​ខ្លួន​ឡើយ។ គាត់​គ្រោង​នឹង​នាំយក​កីឡាករ​ចំណូល​ថ្មី​ចំនួន 6 នាក់​នៅ​រដូវក្តៅ​នេះ។ ដូច្នេះ Erik ten Hag ចង់​បាន Eriksen ដោយ​រងចាំ​គាត់​ផុត​កុងត្រា​ជាមួយ Brentford ហើយ​ចុះ​ហត្ថលេខា​លើ​គាត់​ដោយ​គ្មាន​តម្លៃ​ខ្លួន។

កីឡាករ​វ័យ 30 ឆ្នាំ Christian Eriksen បាន​ត្រឡប់​មក​វិញ ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​ដូច​មុន​ដដែល ទោះ​បី​ជា​គាត់​ធ្លាប់​រង​គ្រោះ នូវ​ការ​គាំង​បេះដូង​ពេល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ដាណឺម៉ាក​នៅ Euros កាល​ពី​មួយ​ឆ្នាំមុន​ក៏​ដោយ។

Christian Eriksen នឹង​ផុត​កុងត្រា​ជា​មួយ Brentford នៅ​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2022 នេះ ហើយ​ប្រសិន​បើ​គាត់​មិន​បន្ត​កុងត្រា​ថ្មី​ទេ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន និង​អាច​ជា​ឱកាស​មួយ​សម្រាប់​ក្លឹប​បិសាចក្រហម ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​គាត់​ផង​ដែរ។

ប្រភព: Mirror

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២