បាល់ទាត់អន្តរជាតិ
Alvaro Morata កំពុងមានភាគរយខ្ពស់ ក្នុងការចូលរួមជាមួយក្លឹបអ៊ីតាលី AC Milan
កីឡាករសញ្ជាតិអេស្ប៉ាញ និងជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atletico Madrid គឺកីឡាករ Alvaro Morata អាចនឹងក្លាយទៅជាកីឡាករចំណូលថ្មីរបស់ក្លឹប AC Milan ក្នុងពេលឆាប់ៗខាងមុខនេះ (យោងតាមសេចក្ដីរាយការណ៍ដោយ DAZN)។
យោងតាមប្រភពដដែលនេះដែរបានបន្ថែមឲ្យដឹងថា បច្ចុប្បន្ន Alvaro Morata បានយល់ព្រមលើលក្ខខណ្ឌផ្សេងៗ ក្នុងការផ្លាស់ទៅចូលរួមជាមួយ AC Milan ហើយ។ យ៉ាងណាមិញ Alvaro Morata អាចត្រូវបានចាត់ទុកថា ជាកីឡាករចាស់វស្សាមួយរូបដែលមានបទពិសោធន៍ច្រើនបំផុតនៅលីគកំពូលនៃប្រទេសអេស្ប៉ាញ។
ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះ ក៏ធ្លាប់បានចំណាយពេលនៅក្នុងប្រទេសអ៊ីតាលីផងដែរ ដោយលេងឲ្យក្លឹបសេះបង្កង់ Juventus។ គួររំលឹកផងដែរថា ក្នុងរដូវកាលមុន (2023/2024) Alvaro Morata បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 48 ប្រកួតជាមួយ Atletico Madrid ដោយស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់