បាល់ទាត់អន្តរជាតិ
អតីតកីឡាករឆ្នើម Wesley Sneijder កំពុងជាប់ពាក់ព័ន្ធនឹងករណីលាងលុយខ្មៅ

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្រុមជម្រើសជាតិហូឡង់ Wesley Sneijder កំពុងត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ ដែលជាឧក្រិដ្ឋកម្មដ៏ធំមួយ (នេះបើយោងតាមសេចក្ដីរាយការណ៍ដោយ RTL)។ យ៉ាងណាមិញ យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងថា Sneijder គឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនសំណង់មួយ ដែលបិទបាំងអំពើខុសច្បាប់នៅពីក្រោយនោះ។
តាមការស្រាវជ្រាវ និងស៊ើបអង្កេតបានឲ្យដឹងថា លុយរាប់សិបលានអឺរ៉ូអាចត្រូវឆ្លងកាត់ក្រុមហ៊ុនសំណង់របស់ Sneijder ដោយមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនអូស្ត្រាលី ដែលពាក់ព័ន្ធនឹងការផលិត និងលក់គ្រឿងញៀន ក៏ដូចជាសារធាតុខុសច្បាប់នានាជាច្រើនទៀត។
យ៉ាងណាអតីតកីឡាករបាល់ទាត់ឆ្នើមរូបនេះបាននិយាយដោយបដិសេធថា គាត់មិនបានដឹងពីទំនាក់ទំនងណាមួយរវាងក្រុមហ៊ុន ដែលគាត់ជាម្ចាស់ភាគហ៊ុន និងបណ្តាញឧក្រិដ្ឋកម្មនោះទេ។ ប្រសិនបើក្រុមហ៊ុនសំណង់ដែលមានការវិនិយោគពី Sneijder ពិតជាស្ថិតក្នុងចំណុចកណ្ដាលនៃការលាងលុយកខ្វក់ពិតមែន នោះប្រាក់ដែលគាត់វិនិយោគទាំងប៉ុន្មាននឹងត្រូវបាត់បង់ទាំងស្រុង។
ប្រភព: Telecomasia
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!