បាល់ទាត់អន្តរជាតិ
Sadio Mane ត្រៀមចាកចេញពី Al-Nassr ដើម្បីវិលត្រឡប់ទៅអតីតក្លឹបចាស់របស់ខ្លួនវិញ
អតីតកីឡាករឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool និងជាកីឡាករនៃក្រុមជម្រើសជាតិសេណេហ្គាល់ Sadio Mane កំពុងស្ថិតក្នុងដំណាក់កាលដែលកាន់តែខិតជិតក្នុងការចាកចេញពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ដើម្បីវិលត្រឡប់ទៅកាន់អតីតក្លឹបចាស់មួយរបស់ខ្លួនវិញហើយ។
គេបានដឹងថា គ្រូបង្វឹករបស់ក្លឹប Al-Nassr មិនពេញចិត្តនឹងទំនាក់ទំនងមិនសូវល្អរវាង Sadio Mane ជាមួយ Cristiano Ronaldo ដែលធ្វើឲ្យទម្រង់លេងរបស់ក្រុមក៏មិនគាប់ប្រសើរទៅតាមនោះដែរ។ ជាលទ្ធផល Al-Nassr គ្រោងនឹងអនុញ្ញាតឲ្យគាត់ចាកចេញទៅចូលរួមជាមួយក្លឹបផ្សេងដែលគាត់ចង់ទៅ។
យោងតាមរបាយការណ៍ពីលោក Florian Plettenberg បានឲ្យដឹងថា Mane អាចនឹងត្រឡប់ទៅកាន់ក្លឹប Red Bull Salzburg ដែលជាអតីតក្លឹបចាស់ និងជាកន្លែងដែលគាត់ធ្លាប់បានកសាងកេរ្តិ៍ឈ្មោះដ៏លេចធ្លោរជាលើកដំបូងនៃអាជីពបាល់ទាត់របស់ខ្លួន។ ទោះជាយ៉ាងណា ដោយសារកីឡាករវ័យ 32 ឆ្នាំរូបនេះ នៅមានកុងត្រាជាមួយ Al-Nassr ដល់ឆ្នាំ 2026 ទំនងជា Red Bull Salzburg នឹងប្រើលក្ខខណ្ឌខ្ចីជើង ជំនួសឲ្យការទិញផ្ដាច់កុងត្រារបស់ Sadio Mane ជាទឹកប្រាក់ពេញលេញតែម្ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid