បាល់ទាត់អន្តរជាតិ
បាន Morata មួយហើយ! តែ AC Milan នៅចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់នេះថែមទៀត

ក្លឹប AC Milan ត្រូវបានគេដឹងថា បានព្រមព្រៀងលើការចុះកុងត្រាជាមួយកាពីតែនក្រុមជម្រើសជាតិអេស្ប៉ាញ Alvaro Morata ហើយ ប៉ុន្តែក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ក៏មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីថែមម្នាក់ទៀតផងដែរ។
យោងតាមរបាយការណ៍ពីអ្នកកាសែតលោក Gianluca Di Marzio បានឲ្យដឹងថា ក្លឹប AC Milan បានបង្ហាញចំណាប់អារម្មណ៍លើ Niclas Fullkrug ដែលជាខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund។ យ៉ាងណាមិញ AC Milan បានទាក់ទងទៅកាន់ខ្សែប្រយុទ្ធរូបនេះរួចហើយ។
ប្រសិនបើមិនអាចផ្ទេរ Niclas Fullkrug បានទេនោះ AC Milan មានជម្រើសមួយទៀតគឺ Tammy Abraham ប៉ុន្តែពួកគេអាចនឹងមានសម្ពាធខ្លាំងក្នុងការចរចាជាមួយក្លឹប Roma។ AC Milan ចង់ដាក់បញ្ចូលកីឡាករម្នាក់របស់ខ្លួនគឺ Luka Jovic ដើម្បីប្ដូរយក Tammy Abraham ប៉ុន្តែផែនការនេះ ត្រូវបាន Roman បដិសេធ។
ប្រភព: Dailysports