បាល់ទាត់អន្តរជាតិ
Lamine Yamal ឆ្លើយតបនឹងការប្រៀបធៀបគាត់ជាមួយ Lionel Messi

កីឡាករបាល់ទាត់សញ្ជាតិអេស្ប៉ាញរបស់ក្លឹប Barcelona គឺ Lamine Yamal បានបញ្ចេញយោបល់លើការប្រៀបធៀបគាត់ទៅនឹងខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi។ យ៉ាងណាមិញ តារាឆ្នើមវ័យ 17 ឆ្នាំរូបនេះបាននិយាយដោយឆ្លើយតបថា៖ “ខ្ញុំនឹងព្យាយាមធ្វើជា Lamine Yamal។ ខ្ញុំព្យាយាមធ្វើឲ្យមនុស្សស្គាល់ខ្ញុំ គឺជាខ្ញុំ”។
ដោយឡែក Lamine Yamal បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ (ឈុតធំ) ក្នុងខែកញ្ញា ឆ្នាំ 2023 ដែលពេលនោះគាត់មានវ័យត្រឹមតែ 16 ឆ្នាំប៉ុណ្ណោះ។ នៅខែមិថុនា ឆ្នាំ 2024 កីឡាករឆ្នើមរូបនេះបានបង្ហាញខ្លួននៅ Euro 2024 ហើយគាត់បានក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នោះផងដែរ។
គួរដឹងផងដែរថា ក្រុមបាល់ទាត់នៃប្រទេសអេស្ប៉ាញ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកទ្វីបអឺរ៉ុប (Euro) 2024 ហើយ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែកក្កដា រំលងអាធ្រាតនេះ ដែលពួកគេត្រូវជួបជាមួយក្រុមជម្រើសជាតិអង់គ្លេស។
ប្រភព: Telecomasia