បាល់ទាត់អន្តរជាតិ
Messi ស៊ុត 5 គ្រាប់ម្នាក់ឯង ក្នុងជំនួបអាហ្សង់ទីន ជាមួយនឹងអេស្តូនៀ

ខ្សែប្រយុទ្ធឆ្នើម Lionel Messi និងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានស៊ុតបញ្ចូលទី 5 គ្រាប់ម្នាក់ឯង ខណៈដែលអាហ្សង់ទីន បានផ្តួលក្រុមជម្រើសជាតិអេស្តូនៀ (Estonia) ក្នុងការប្រកួតមិត្តភាពមួយនៅ Pamplona ប្រទេសអេស្ប៉ាញ។
អាហ្សង់ទីនទើបតែបានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីតាលី 3-0 ក្នុងការប្រកួត Finalissima ដែលជាការប្រកួតរវាងម្ចាស់ជើងឯកទ្វីបអឺរ៉ុប និងម្ចាស់ជើងឯកមកពីអាមេរិកខាងត្បូង រឺប៉ែកឡាទីន កាលពីថ្ងៃពុធកន្លងទៅ។ 2 គ្រាប់ក្នុងចំណោម 3 គ្រាប់របស់អាហ្សង់ទីន នៅក្នុងការប្រកួតនោះ ជាការរួមចំណែកបញ្ជូនបាល់ពី Lionel Messi ផងដែរ។
ដោយឡែក ក្នុងការប្រកួតកាលពីយប់មិញរបស់អាហ្សង់ទីន គ្រាប់បាល់បើកឆាក ជាការស៊ុតបញ្ចូលទីដោយបាល់ប៉េណាល់ទី ហើយបួនគ្រាប់ទៀតជាការស៊ុតគ្រាប់បាល់ដោយបច្ចេកទេសដ៏ល្អ។ គ្រាប់បាល់ទាំងប្រាំគ្រាប់របស់ Lionel Messi កើតឡើងនៅនាទីទី 8, 45, 47, 71, 76។
នេះជាលើកទីមួយហើយដែលកីឡាករវ័យ 34 ឆ្នាំរូបនេះរកបាន 5 គ្រាប់ ក្នុងការប្រកួតសម្រាប់ប្រទេសរបស់គាត់។ តែវាមិនមែនជាលើកទីមួយ ក្នុងអាជីពរបស់គាត់នោះទេ ព្រោះគាត់ធ្លាប់រកបាន 5 គ្រាប់ម្ដងរួចមកហើយ ក្នុងជ័យជម្នះ 7-1 ពេលក្លឹប Barcelona ឈ្នះលើ Bayer Leverkusen ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីឆ្នាំ 2012។
ប្រភព: BBC
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi