បាល់ទាត់អន្តរជាតិ
Girona ត្រៀមផ្ទេរខ្សែប្រយុទ្ធដែលជាម្ចាស់អាវលេខ 10 របស់ក្លឹប Salernitana

ខ្សែប្រយុទ្ធ Boulaye Dia របស់ក្លឹប Salernitana កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបអេស្ប៉ាញ Girona ដែលជាបេក្ខភាពក្លឹបមានកៅអីលេង UEFA Champions League ផងដែរ។ យោងតាមប្រភពពីអ្នកកាសែតលោក Nicolo Schira បានឲ្យដឹងថា កីឡាករវ័យ 27 ឆ្នាំរូបនេះក៏មានចេតនាក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនដែរ។
យ៉ាងណាមិញ Boulaye Dia នៅមានកុងត្រាជាមួយក្លឹប Salernitana រហូតដល់ខែមិថុនា ឆ្នាំ 2026។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបាន Salernitana ចុះហត្ថលេខាក្នុងតម្លៃ 12 លានអឺរ៉ូ ពីក្លឹបអេស្ប៉ាញ Villarreal កាលពីរដូវក្តៅឆ្នាំមុន។ កាលពីរដូវកាលមុន Boulaye Dia ស៊ុតបញ្ចូលទីបាន 4 គ្រាប់ ក្នុងការបង្ហាញខ្លួន 18 ប្រកួត។
ប្រភព: Dailysports