បាល់ទាត់អន្តរជាតិ
Aubameyang ត្រៀមចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត
ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang ទំនងជានឹងចាកចេញពីក្លឹប Marseille ក្នុងពេលឆាប់ៗខាងមុខ។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ បានយល់ព្រមលើកិច្ចព្រមព្រៀងកុងត្រារយៈពេល 2 ឆ្នាំជាមួយក្លឹប Al Qadsiah របស់អារ៉ាប៊ីសាអូឌីតរួចហើយ។
យ៉ាងណាមិញ គេបានដឹងថា Aubameyang មានការពេញចិត្តក្នុងការផ្ទេរទៅទឹកដីមជ្ឈឹមបូព៌ា ហើយឥឡូវនេះគាត់កំពុងរង់ចាំក្លឹប Al Qadsiah ចរចាទិញផ្ដាច់កុងត្រារបស់គាត់ពី Marseille។ ទន្ទឹមនឹងនេះដែរ គេគិតថា Marseille នឹងសុខចិត្តលក់ Aubameyang ប្រសិនបើពួកគេទទួលបានសំណើរផ្ទេរដ៏សមរម្យមួយ។
គួររំលឹកផងដែរថា ខ្សែប្រយុទ្ធវ័យ 35 ឆ្នាំរូបនេះ បានចូលរួមជាមួយ Marseille នៅរដូវក្តៅឆ្នាំ 2023 បន្ទាប់ពីចាកចេញពីក្លឹបតោខៀវ Chelsea។ ក្នុងរដូវកាលមុន គាត់បានស៊ុតបញ្ចូលទី 30 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 11 ដង ក្នុងការបង្ហាញខ្លួន 50 ប្រកួត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់