Connect with us

បាល់ទាត់អន្តរជាតិ

Shaqiri ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ នៅ​ក្នុង​វ័យ 32 ឆ្នាំ

Published

on

យុគសម័យ​បាល់ទាត់​ដ៏​លេច​ធ្លោរ​របស់​ក្រុម​ជម្រើស​ជាតិ​ស្វីស​ដែល​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Xherdan Shaqiri បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ ខណៈ​ដែល​កាល​ពី​ម្សិលមិញ កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ បាន​ប្រកាស​ចូលនិវត្តន៍​ពី​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ស្វីស​របស់​ខ្លួន។

យ៉ាង​ណា​មិញ​សម្រាប់ Xherdan Shaqiri គាត់​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​ស្វីស​​តាំង​ពី​ខែមីនា ឆ្នាំ 2010 មក​ម្ល៉េះ។ គិត​មក​ទល់​នឹង​ពេល​ប្រកាស​ចូល​និវត្តន៍ គាត់​បាន​បង្ហាញ​ខ្លួន​សរុប 125 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 32 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 34 ដង។

ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត Euro 2024 ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ គឺ​ជា​លើក​ចុង​ក្រោយ​ដែល Xherdan Shaqiri បាន​រួម​ដំណើរ និង​បង្ហាញ​ខ្លួន​ជាមួយ​ប្រទេស​ស្វីស។ គួរ​ដឹង​ផង​ដែរ​ថា ថ្វី​ត្បិតតែ Shaqiri មិន​សូវ​បាន​កសាង​សមិទ្ធិផល​ច្រើន​សម្រាប់​ស្វីស​ពិត​មែន ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​​គាត់​ត្រូវ​បាន​គេ​ទទួល​ស្គាល់ បន្ទាប់ពី​គាត់​បាន​លេង​ឲ្យ​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា៖ Bayern Munich, Inter Milan, Lyon និង Liverpool ជា​ដើម។ នៅ​ខែ​កុម្ភៈ ឆ្នាំ 2022 Shaqiri បាន​ផ្ទេរ​ទៅ​លេង​នៅ​លីគ​អាមេរិក MLS ជាមួយ​ក្លឹប Chicago Fire ដែល​អាច​ជា​ក្លឹប​ចុង​ក្រោយ មុន​គាត់​ព្យួរ​ស្បែក​ជើង​ឈប់​លេង​បាល់ទាត់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២