Connect with us

បាល់ទាត់អន្តរជាតិ

Le Normand ត្រៀម​ចូលរួម​ជាមួយ​ក្លឹប​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ La Liga

Published

on

ខ្សែ​ការពារ​កណ្តាល​របស់​ក្លឹប Real Sociedad និង​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ Robin Le Normand កំពុង​ក្លាយ​ជា​កីឡាករ​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន បន្ទាប់​ពី​គាត់​បាន​បង្ហាញ​ខ្លួន​ដ៏​លេច​ធ្លោរ​នៅ​ក្នុង​ព្រឹត្តិការណ៍ Euro 2024។ ទោះ​ជា​យ៉ាង​ណា Le Normand ត្រូវ​បាន​គេ​បង្ហើប​ថា នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​យក្ស​មួយ​របស់ La Liga។

យោងតាម​របាយការណ៍​ពី​អ្នក​កាសែត​លោក ​​Fabrizio Romano បាន​ឲ្យ​ដឹង​ថា Le Normand នឹង​ចូលរួម​ជាមួយ​ក្លឹប Atletico Madrid នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ យ៉ាង​ណា គេ​គិត​ថា ក្រុម​របស់​លោក Diego Simeone នឹង​ព្រមព្រៀង​កុងត្រា​រយៈពេល​វែង​ជាមួយ​ខ្សែការពារ​កណ្តាល​វ័យ 27 ឆ្នាំ​រូប​នេះ។

អ្វីៗ​ហាក់​ដូច​ជា​បាន​សម្រេច​រួច​អស់​ទៅ​ហើយ ខណៈ​ដែល Le Normand គ្រាន់​តែ​រងចាំ​ការពិនិត្យ​សុខភាព​លើក​ចុង​ក្រោយ​ប៉ុណ្ណោះ។ មាន​ការ​រាយការណ៍​មួយ​បញ្ជាក់​ថា Real Sociedad នឹង​ទទួល​បាន​ប្រាក់ 30 លានអឺរ៉ូ ពី​ក្លឹប Atletico Madrid ដែល​ជា​តម្លៃ​ខ្លួន​នៃ​ការ​ផ្ទេរ Le Normand។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២