បាល់ទាត់អន្តរជាតិ
កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេស មិនចូលចិត្ត Bellingham និងចាត់ទុកថា ខ្សែបម្រើរូបនេះមានចរិកតួឯក
កាលពីម្សិលមិញ ក្រុមបាល់ទាត់នៃប្រទេសអង់គ្លេសបានចាញ់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រោមស្នាដៃរបស់អេស្ប៉ាញ នៃពានរង្វាន់ Euro 2024 ដែលនេះជាការបរាជ័យ 2 ដងជាប់ៗគ្នាផងដែរ។ ភ្លាមៗបន្ទាប់ពីនោះមក ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានចាប់ផ្តើមសិក្សាដោយស៊ើបអង្កេតមូលហេតុនៅពីក្រោយការបរាជ័យរបស់ក្រុមលោក Gareth Southgate។
គេបានកំណត់គោលចំបងនៃបញ្ហាឃើញថា បរិយាកាសនៅក្រុមក្រុមជម្រើសជាតិអង់គ្លេស មិនមានភាពល្អប្រសើរឡើយ ដោយមិនមានការសាមគ្គីភាពរវាងកីឡាករ និងកីឡាករ។ យោងតាមប្រភពពី The Athletic បានឲ្យដឹងថា ដើមហេតុចំបងនៃភាពមិនចុះសម្រុងគ្នារបស់អង់គ្លេសគឺដោយសារ Jude Bellingham។
កីឡាករអង់គ្លេសជាច្រើនត្រូវបានគេដឹងថា មិនសប្បាយចិត្តជាមួយនឹងអ្នកសារព័ត៌មាន ដែលតែងតែចុះផ្សាយលើកតម្កើង Jude Bellingham តាំងពីចាប់ផ្ដើមការប្រកួត Euro មកម្ល៉េះ ខ្សែបម្រើរូបនេះត្រូវបានគេបង្ហាញពីភាពអស្ចារ្យដែលដូចជាវីរបុរស និងជាកីឡាករឆ្នើមជាងគេនៅក្នុងក្រុម ហើយធ្វើឲ្យអ្នកដទៃមិនពេញចិត្តឡើយ។
ជាលទ្ធផល Bellingham មានមិត្តជិតស្និទ្ធតែម្នាក់គត់នៅក្នុងក្រុមជម្រើសជាតិគឺ Trent Alexander-Arnold ខណៈដែលទំនាក់ទំនងរបស់គាត់ជាមួយមិត្តរួមក្រុមផ្សេងទៀត មិនមានភាពល្អប្រសើរនោះទេ។ គេក៏កត់សម្គាល់ឃើញផងដែរថា Bellingham ក៏ធ្លាប់ជួបនឹងបញ្ហាស្រដៀងគ្នានេះដែរ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយរបស់គាត់មុនចាកចេញពី Borussia Dortmund។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid