បាល់ទាត់អន្តរជាតិ
Man City បដិសេធមិនលក់អ្នកចាំទីដៃទី 1 របស់ខ្លួន ទៅឲ្យ Al-Nassr
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានបដិសេធសំណើរជាលើកដំបូងរបស់ក្លឹប Al-Nassr ដែលចង់ទិញយកអ្នកចាំទី Ederson Moraes។ កីឡាករវ័យ 30 ឆ្នាំរូបនេះបច្ចុប្បន្នគឺជាអ្នកចាំទីដៃទី 1 ដ៏សំខាន់របស់ Man City ហើយគាត់បានកាន់តំណែងនេះចាប់តាំងពីបានចូលរួមជាមួយក្លឹបក្នុងអំឡុងឆ្នាំ 2017 មកម្ល៉េះ។
យ៉ាងណាមិញសម្រាប់ Ederson Moraes គិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុបចំនួន 332 ប្រកួតហើយ ជាមួយក្លឹប Man City ដោយបានជួយក្លឹបឲ្យឈ្នះពានសំខាន់ៗជាច្រើនដូចជា៖ ជើងឯក Premier League ចំនួន 6 ដង, EFL Cup 4 ដង, FA Cup 2 ដង និង UEFA Champions League ម្ដងផងដែរ។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះ មានសេចក្តីរាយការណ៍ជាច្រើនបានអះអាងថា អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ ស្ថិតនៅក្នុងក្រសែភ្នែកនៃការចង់បានពីក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត ដែលក្លឹបនោះគឺ Al-Nassr។ គេជឿថា ក្លឹប Al-Nassr ហ៊ានចំណាយ 60 លានអឺរ៉ូ (51 លានផោន) ដើម្បីផ្ទេរ Ederson Moraes។ ដោយឡែកយោងតាមរបាយការណ៍ចុងក្រោយពី The Mirror បានឲ្យដឹងថា ក្លឹប Man City បានច្រានចោលសំណើរដេញថ្លៃជាលើកដំបូងរបស់ Al-Nassr មកលើអ្នកចាទី សំខាន់របស់ខ្លួនរូបនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
តើដំណើរនៃអាជីពបាល់ទាត់របស់ Antony នឹងទៅជាយ៉ាងណា? គាត់នឹងចាកចេញពីបិសាចក្រហម រឺទេ?
-
បាល់ទាត់អន្តរជាតិ5 days ago
Newcastle ត្រៀមទាក់ទងខ្សែការពារហូឡង់ Dumfries