បាល់ទាត់អន្តរជាតិ
បិសាចក្រហម សម្រេចលក់ Mason Greenwood ទៅឲ្យក្លឹបយក្សមួយក្នុងប្រទេសបារាំង
យោងតាមអ្នកកាសែតលោក Fabrizio Romano បានរាយការណ៍ថា ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លឹបបិសាចក្រហម Manchester United បានទទួលយកសំណើរពីក្លឹបបារាំង Marseille ហើយ។ ក្លឹបបិសាចក្រហម បានយល់ព្រមលើកិច្ចព្រមព្រៀងលក់គេក្នុងតម្លៃ 30 លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់ 50% បន្ថែម ប្រសិនបើក្នុងករណី Greenwood ត្រូវបានលក់ចេញទៅឲ្យក្លឹបផ្សេងទៀតនាពេលអនាគត។
ទោះជាយ៉ាងណា អ្វីៗមិនទាន់បានឈានដល់កិច្ចព្រមព្រៀងសម្រេចបានជាផ្លូវការណ៍នោះទេ ខណៈដែលមុននេះបន្តិច មានសេចក្ដីរាយការណ៍មួយអះអាងថា ការផ្ទេរកីឡាករឆ្នើមរូបនេះពី Manchester United ទៅកាន់ Marseille អាចជួបបញ្ហា ដោយសារអភិបាលក្រុង Marseille លោក Benoit Payan បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ ប្រហែលដោយសាររឿងអាស្រូវផ្លូវភេទរបស់ Mason Greenwood កាលពីប៉ុន្មានឆ្នាំមុន។
គួររំលឹកផងដែរថា Mason Greenwood បានចំណាយពេលពាក់កណ្តាលរដូវកាលមុន ក្នុងការខ្ចីជើងនៅក្លឹបអេស្ប៉ាញ Getafe ដែលនៅទីនោះទម្រង់លេងរបស់គាត់ពិតជាទទួលបានភាពជោគជ័យជាខ្លាំង។ បន្តពីនោះមក មានក្លឹបធំៗជាច្រើន បានចាប់អារម្មណណ៍នឹងកីឡាករសញ្ជាតិអង់គ្លេសវ័យ 22 ឆ្នាំរូបនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមត្រៀមកញ្ចប់ថវិកា 70 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់របស់ Crystal Palace នៅឆ្នាំក្រោយ