បាល់ទាត់អន្តរជាតិ
Scott McTominay ត្រូវបានក្លឹបធំៗ 2 ចាប់អារម្មណ៍ចង់បាន!!!

យោងតាមកាសែត Daily Mail បានឲ្យដឹងថា ក្លឹបចំនួន 2 កំពុងចាប់អារម្មណ៍លើខ្សែបម្រើ Scott McTominay របស់ក្លឹបបិសាចក្រហម Manchester United។ មួយក្នុងចំណោម 2 ក្លឹបនោះត្រូវបានគេបង្ហើបឲ្យដឹងថា គឺក្លឹប Fulham ដែលថ្មីៗនេះពួកគេបានដាក់សំណើរទៅកាន់ក្លឹបបិសាចក្រហមក្នុងរង្វង់ទឹកប្រាក់ក្បែរ 30 លានផោន។
ទោះជាយ៉ាងណាក៏ដោយ ទឹកប្រាក់នៃការដេញថ្លៃជាលើកដំបូងពី Fulham ត្រូវបាន Manchester United ច្រានចោល។ ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបទួរគី Galatasaray ផងដែរ។ ទោះបីជាមិនមានការបង្ហាញជាក់លាក់នូវទឹកប្រាក់ដែល Galatasaray ដាក់សំណើរដេញថ្លៃក៏ដោយ តែគេបានគិតថា បិសាចក្រហមក៏បដិសេធដូចគ្នា ស្របពេលដែល Scott McTominay នឹងនៅជាមួយបិសាចក្រហមរហូតដល់រដូវក្ដៅឆ្នាំក្រោយ។
គួររំលឹកផងដែរថា Scott Mctominay គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបបិសាចក្រហមនេះផ្ទាល់តែម្ដង និងត្រូវបានក្លឹបប្រូម៉ូតឲ្យឡើងមកលេងជាមួយឈុតធំជាលើកដំបូងក្នុងឆ្នាំ 2017។ គិតមកទល់នឹងពេលនេះ គាត់លេងបានប្រកួតសរុប 252 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 29 គ្រាប់ ឲ្យក្លឹបបិសាចក្រហម។
ប្រភព: Dailysports