បាល់ទាត់អន្តរជាតិ
Pep Guardiola បដិសេធលើការអះអាងថា Bernardo Silva នឹងផ្ទេរទៅ Barcelona
អ្នកចាត់ការទូទៅរបស់ក្លឹប Manchester City លោក Pep Guardiola បានច្រានចោលការលើកឡើងដែលថា ខ្សែបម្រើកណ្តាល Bernardo Silva អាចចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវក្តៅនេះ។
កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Bernardo Silva ស្ទើរតែបានចាកចេញពីកីឡដ្ឋាន Etihad ទៅហើយកាលពីរដូវក្តៅឆ្នាំមុន ស្របពេលដែលគាត់ទទួលបានការចាប់អារម្មណ៍ពីក្លឹប Atletico Madrid។
ដោយឡែក Silva បានចាប់ផ្តើមរដូវកាល 2021/22 ក្នុងទម្រង់លេងដ៏ល្អ ជាថ្មីម្ដងទៀត ហើយកីឡាករវ័យ 27 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅក្លឹប Barcelona ផងដែរ នាពេលថ្មីៗនេះ។
យ៉ាងណាក្ដី លោក Pep Guardiola ដែលជាគ្រូបង្វឹកផ្ទាល់របស់កីឡាកររូបនេះ បាននិយាយចំៗនៅពេលដែលត្រូវបានសួរអំពីឱកាសរបស់ Barcelona ក្នុងការចុះហត្ថលេខាជាមួយ Bernardo Silva។ លោកបានឆ្លើយតបថា ក្លឹប Bacelona ពិតជាពិបាកណាស់ ក្នុងការអាចចុះកុងត្រាជាមួយ Silva។
ជាការពិតណាស់ Barcelona នៅតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ ស្របពេលដែលពួកគេកំពុងព្យាយាមនាំយក Robert Lewandowski ពី Bayern Munich បូករួមជាមួយនឹង Franck Kessie, Andreas Christensen ដូច្នេះសម្រាប់ Silva ការផ្ទេរពិតជាពិបាកទៅរួចណាស់។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ