បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធរបស់ក្លឹប West Ham រូបនេះ អាចនឹងក្លាយជាមិត្តរួមក្រុមថ្មីរបស់ Cristiano Ronaldo
យើងបានឃើញការផ្ទេរជាហូហែរនូវកីឡាករចំណូលថ្មីចូលក្លឹប West Ham នាពេលថ្មីៗនេះ ប៉ុន្តែវាប្រាកដណាស់ថា កីឡាករមួយចំនួននៅក្នុងក្រុមរបស់លោក Julen Lopetegui ក៏អាចនឹងចាកចេញផងដែរ។ ជាក់ស្ដែងយោងតាមរបាយការណ៍ពី TEAMtalk បានឲ្យដឹងថា ខ្សែប្រយុទ្ធ Mohammed Kudus របស់ក្លឹបញញួរធំ កំពុងត្រូវបានទាក់ទងដោយអ្នកតំណាងពីក្លឹបនៅអារ៉ាប៊ីសាអូឌីត ដែលពួកគេចង់បានកីឡាករឆ្នើមរូបនេះទៅកាន់ប្រទេសរបស់គេ។
មានក្លឹបចំនួន 4 ដែលមកពី Saudi Pro League កំពុងពេញចិត្ត និងចង់ចុះហត្ថលេខាលើ Mohammed Kudus ហើយក្នុងចំណោមក្លឹបទាំងនោះក៏មានក្លឹប Al-Nassr របស់ Cristiano Ronaldo និងក្លឹប Al-Ittihad របស់ Karim Benzema ផងដែរ ខណៈដែលក្រុមរបស់ពួកគេសុទ្ធតែត្រូវការចង់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយសម្រាប់ Mohammed Kudus ផ្ទាល់បាននិយាយរួចហើយកាលពីមុនថា គាត់ចង់ស្នាក់នៅ West Ham បន្តទៀត ប៉ុន្តែគំនិតរបស់គាត់អាចត្រូវបានផ្លាស់ប្តូរ ដោយសារការដាក់សំណើរជាប្រាក់ខែចំនួន 13 លានអឺរ៉ូ ក្នុង 1 ឆ្នាំ ពីក្លឹបអ្នកមាននៅអារ៉ាប៊ីសាអូឌីត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
តើដំណើរនៃអាជីពបាល់ទាត់របស់ Antony នឹងទៅជាយ៉ាងណា? គាត់នឹងចាកចេញពីបិសាចក្រហម រឺទេ?
-
បាល់ទាត់អន្តរជាតិ5 days ago
Newcastle ត្រៀមទាក់ទងខ្សែការពារហូឡង់ Dumfries