Connect with us

បាល់ទាត់អន្តរជាតិ

Arnold ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ជាមួយ Real Madrid

Published

on

នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ គេ​បាន​ដឹង​ថា ក្លឹប​អធិរាជស Real Madrid មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ស្តាំ​របស់​ហង្សក្រហម Liverpool។ បន្ទាប់​ពី​ខកខាន​លើ​ការ​ចុះហត្ថលេខា​ផ្ទេរ Leny Yoro ពេល​នេះ Real Madrid នឹង​ងាក​មក​ស្វែងរក​ខ្សែ​ការពារ​ចំណូល​ថ្មី​ម្នាក់​ផ្សេង​ទៀត។

យ៉ាង​ណា​មិញ ពួកគេ​បាន​កំណត់​គោលដៅ ដោយ​ចង់​​ចុះ​ហត្ថលេខា​លើ​តារា​ឆ្នើម​របស់​​ហង្សក្រហម Liverpool គឺ​កីឡាករ Trent Alexander-Arnold ដែល​ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ផ្ទាល់ ក៏​បាន​បើក​ចំហរ​ចិត្ត​ក្នុង​ការ​ផ្ទេរ​ទៅ Santiago Bernabeu ផង​ដែរ។ របាយការណ៍​ជា​ច្រើន​បាន​បញ្ជាក់​ថា Real Madrid ពិត​ជា​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់​ខ្សែ​ការពារ​ស្តាំ​រូប​នេះ ដោយ​ការ​ផ្ទេរ​គេ​នៅ​រដូវក្ដៅ​នេះ​ពិត​ជា​អាច​ទៅ​រួច។

ដោយ​ឡែក Trent Alexander-Arnold នៅ​សល់​កុងត្រា​ត្រឹមតែ 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្លឹប​ច្ចុប្បន្ន​របស់​ខ្លួន។ ទោះ​ជាយ៉ាង​ណា ប្រសិន​បើ Real Madrid សម្រេច​ចិត្ត​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ ​Arnold នៅ​រដូវក្តៅ​នេះ ពួក​គេ​អាច​នឹង​ចំណាយ​ប្រាក់​ច្រើន​គួរ​សម ខណៈ​ដែល Liverpool ប្រាកដ​ជា​មិន​អនុញ្ញាត​ឲ្យ​គាត់​ចាកចេញ​ក្នុង​តម្លៃ​ថោក​នោះ​ឡើយ។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២