Connect with us

បាល់ទាត់អន្តរជាតិ

FIFA ពន្យារ​ពេល​នៃ​ការ​សម្រេច​ចិត្ត លើ​ការ​ផ្អាក​សកម្មភាព​បាល់ទាត់​របស់​ប្រទេស​អ៊ីស្រាអែល

Published

on

ស្រប​ពេល​នៃ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ពិភព​អារ៉ាប់ ដែល​កាន់​តែ​តានតឹង​ក្រោយ​ការ​វាយ​ប្រហារ​របស់​ពួក​ហាម៉ាស់ 7 តុលា សមាគមន៍​កីឡា​បាល់ទាត់​ប៉ាឡេស្ទីន​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ត្រូវ​ហាមឃាត់​ពី​សកម្មភាព​បាល់ទាត់​ទាំងឡាយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ FIFA មិន​ទាន់​បាន​អនុវត្តន៍​នៅ​​ឡើយ​ទេ។

កន្លង​មក​សមាគមន៍​កីឡា​បាល់ទាត់​ប៉ាឡេស្ទីន បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ផ្អាក​ពី​ការ​ប្រកួត​បាល់ទាត់​ទាំងអស់​ចាប់​ពី​ខែ​ឧសភា​ទៅ ដោយ​សារ​បញ្ហា​ជម្លោះ​នៅ​តំបន់​ហ្គាហ្សា។ ក្រោយ​ពី​នោះ​មក FIFA បាន​ចាត់​ចែង​ពិនិត្យ​ផ្លូវ​ច្បាប់​ជា​បន្ទាន់ ហើយ​សន្យា​ថា នឹង​ពិចារណា​លើ​សំណើរ​របស់​ប៉ាឡេស្ទីន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ FIFA បាន​ថ្លែង​ការណ៍​ថា ការ​វាយ​តម្លៃ​ផ្លូវ​ច្បាប់​នឹង​ត្រូវ​បង្ហាញ​​ជា​លទ្ធផល​នៅ​ថ្ងៃ​ទី 31 ខែ​សីហា ឆាប់ៗ​ខាង​មុខ។ សូម​​រំលឹក​ផង​ដែរ​ថា បច្ចុប្បន្ន​មាន​តែ​សហព័ន្ធ​បាល់ទាត់​តែ​មួយ​គត់ ដែល​ជាប់​ពិន័យ​របស់ FIFA គឺ​​ក្រុម​ជម្រើស​ជាតិ​រុស្សី ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​ពួក​គេ កើតឡើង​អំឡុង​ពេល​​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​អ៊ុយក្រែន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២