Connect with us

បាល់ទាត់អន្តរជាតិ

Fulham កំពុង​ពិចារណា​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​នៅ​លីគ​ប្រេស៊ីល

Published

on

ក្លឹប Fulham ត្រូវ​បាន​គេរាយការណ៍​ថា កំពុង​ពិចារណា​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Andre របស់​ក្លឹប Fluminense ដែល​ជា​ក្លឹប​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​ប្រេស៊ីល។ ដោយ​ឡែក​បច្ចុប្បន្ន Fulham កំពុង​ស្វែងរក​ការ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី ដើម្បី​ជំនួស​កន្លែង​របស់ Joao Palhinha ដែល​ទើប​នឹង​ចាកចេញ​ទៅ Bayern Munich។

យ៉ាង​ណា​មិញ Andre ត្រូវ​បាន​គេ​ជឿ​ថា កំពុង​ក្លាយ​ជា​គោលដៅ​សំខាន់​បំផុត​របស់ Fulham។ យោងតាម​កាសែត LES បាន​ឲ្យ​ដឹង​ថា ក្លឹប Fulham បាន​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​លើ Andre ដែល​ពួក​គេ​ចង់​ចំណាយ​ប្រាក់​ដេញ​ថ្លៃ​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះចំនួន​ប្រហែល 25 លានផោន។

គួរ​ដឹង​ផង​ដែរ​ថា ខ្សែបម្រើ​រូបនេះ​គឺ​ជា​កីឡាករ​ចាស់​វស្សា​មួយ​រូប​របស់ Fluminense ដោយ​បង្ហាញ​ខ្លួ​ន​សរុប​បាន 187 ប្រកួត, ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។ យ៉ាង​ណា ក្រៅ​ពី Andre ក្លឹប Fulham ក៏​ត្រូវ​បាន​គេ​ដឹង​ថា ចង់​ចុះ​ហត្ថលេខា​លើ Scott McTominay របស់​ក្លឹប​បិសាចក្រហម Manchester United ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២