Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Barcelona កំពុង​រក​ក្លឹប​លេង​មិន​ទាន់​បាន

Published

on

ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ដាណឺម៉ាក Martin Braithwaite ទៅ​កាន់​ក្លឹប Olympiacos បាន​បរាជ័យ​កាល​​ពេល​ថ្មីៗ​នេះ។ យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Braithwaite បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ត្រឡប់​ទៅ​ប្រទេស​អេស្ប៉ាញ​វិញ។

យ៉ាង​ណា​មិញ Martin Braithwaite ចរចា​ជាមួយ Olympiacos បាន​ឈាន​ដល់​ទីបញ្ចប់។ ហេតុផល​​នៃ​ការ​ចរចា​មិន​បាន​សម្រេច​នេះ គឺ​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​កីឡាករ និង​ក្លឹប​ជុំវិញ​លក្ខខណ្ឌ​នៃ​កុងត្រា​របស់​គាត់។ បច្ចុប្បន្ន Braithwaite នៅ​តែ​បន្ត​ស្វែង​រក​ក្លឹបថ្មី ខណៈ​ដែល​នៅ​រដូវ​ក្តៅ​នេះ គាត់​បាន​ផុត​កុងត្រា និង​ចាកចេញ Espanyol ហើយ។

គួរ​រំលឹក​ផង​ដែរ​ថា ខ្សែ​​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន នៅ​ពេល​ដែល​គាត់​លេង​ឲ្យ Barcelona និង​ជា​មិត្ត​រួម​ក្រុម​របស់ Messi។ នៅ​ជាមួយ​ក្លឹប​កាតាឡាន់ Braithwaite បាន​ស៊ុត​បញ្ចូលទី​បាន 10 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 58 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២