Connect with us

បាល់ទាត់អន្តរជាតិ

ប៉ូលីស​អាឡឺម៉ង់​បង្ហើប​ឲ្យ​ដឹង​ថា មាន​ការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត Euro 2024

Published

on

យោងតាម​កាសែត The Sun បាន​រាយការណ៍​ថា ប៉ូលីស​អាឡឺម៉ង់​បាន​រារាំង​សកម្មភាព​នៃ​ការ​ចង់​​វាយប្រហារ​ភេរវកម្ម​មួយ មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro 2024 កន្លង​ទៅ​ថ្មីៗ​នេះ។ យោងតាម​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា គោលដៅ​របស់​ក្រុម​ភេរវករ គឺ​សំដៅ​ទៅ​តំបន់​របស់​អ្នក​គាំទ្រ​អង់គ្លេស។

ប៉ុន្មាន​ម៉ោង​មុន​ការ​ប្រកួត ប៉ូលីស​បាន​ឆ្មក់​ចូល​មើល​ឃើញ​ពី​បណ្ដាញ​របស់​ភេរវករ ហើយ​ក៏​បាន​ចាប់​ខ្លួន​មនុស្ស 3 នាក់​មក​ឃុំ​ខ្លួន​ក្នុង​អំឡុង​ពេល​នោះ។ សូម​រំលឹក​ផង​ដែរ​ថា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 14 ខែ​កក្កដា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ដោយ​លទ្ធផល 2-1។

ដោយ​ឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ សហភាព​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ក៏​បាន​នឹង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ ពិសេស​លើ​កាពីតែន​ក្រុម Alvaro Morata និង Rodri ដែល​បាន​ស្រែក​ទាមទារ​ទឹកដី Gibraltar ថា​ជា​ទឹកដី​របស់​អេស្ប៉ាញ នៅ​ក្នុង​ពិធី​ជប់លៀង​នៃ​ការ​ឈ្នះពាន​របស់​ខ្លួន។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២