Connect with us

បាល់ទាត់អន្តរជាតិ

Liverpool អាច​នឹង​លក់​ខ្សែការពារ​សំខាន់​របស់​ខ្លួន​ ទៅ​ឲ្យ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត

Published

on

ខ្សែការពារ​កណ្ដាល Virgil van Dijk អាច​នឹង​ចាកចេញ​ពី Liverpool នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​ក្លឹប​នៅ Saudi Pro League មួយ​ចំនួន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម​រូប​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Liverpool បាន​ដឹង​ពី​ស្ថានភាព​របស់​ខ្សែការពារ​កណ្ដាល​របស់​ខ្លួន និង​ចង់​លក់​ខ្សែការពារ​រូបនេះ​ក្នុង​តម្លៃ 55 លានអឺរ៉ូ។

គេ​បាន​ដឹង​ថា Van Dijk និង​អ្នក​តំណាង​របស់​គាត់​គ្រោង​នឹង​ពិភាក្សា​លើ​ឱកាស​ផ្ទេរ​ទៅ​លីគ​អារ៉ាប៊ីសាអូឌីត​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អតីត​ខ្សែ​ការពារ​របស់​ក្លឹប Southampton រូប​នេះ កំពុង​តែ​មាន​ទំនោរ​ចិត្ត​ក្នុង​ការ​ផ្ទេរ​ទៅមជ្ឈិមបូព៌ា ដែល​ជា​កន្លែង​កើប​លុយ​ផង​ដែរ។

ដំបូង​ឡើយ Liverpool បាន​បង្ហាញ​នូវ​​ជំហរ​យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​រក្សា​ទុក Van Dijk មិន​ឲ្យ​ចាកចេញ តែ​ឥឡូវ​នេះ​ស្ថានភាព​មាន​ការ​ផ្លាស់​ប្ដូរ ដោយ​ពួក​គេ​​បាន​បើក​ចំហរ​ក្នុង​ការ​លក់​ខ្សែ​ការពារ​វ័យ 33 ឆ្នាំ​រូប​នេះ ក្នុង​រង្វង់​ទឹកប្រាក់​នៃ​ការ​ដេញ​ថ្លៃ​ប្រហែល​ជា 55 លាន​អឺរ៉ូ (46.3 លាន​ផោន)។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២