បាល់ទាត់អន្តរជាតិ
Lewandowski បញ្ជាក់កាន់តែច្បាស់ថា គាត់នឹងចាកចេញទៅ Barcelona

កាលពីប៉ុន្មានម៉ោងមុននេះ ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានរំលឹកឡើងវិញជាថ្មីម្ដងទៀត នូវបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ដោយបង្ហាញថា គាត់អស់អារម្មណ៍ជាមួយក្លឹបហើយ។
យ៉ាងណាមិញ Lewandowski នៅតែមានភាពលេចធ្លោរខ្លាំងក្នុងនាមជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបបច្ចុប្បន្ន ដែលពិបាកនឹងរកអ្នកមកជំនួសគាត់បាន។ ដូច្នេះហើយ Bayern Munich នៅតែព្យាយាមដោយមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបញ្ចុះបញ្ចូលគាត់មិនឲ្យចាកចេញ និងព្រមបន្តកុងត្រាថ្មី។
យ៉ាងណាក្ដី Lewandowski នៅសល់កុងត្រារយៈពេលមួយឆ្នាំទៀតជាមួយ Bayern Munich ទើបគាត់អាចក្លាយជាកីឡាករដែលចាកចេញដោយគ្មានតម្លៃខ្លួនបាន។ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បានបង្ហាញជាសាធារណៈរួចហើយថា គាត់ចង់ផ្លាស់ចេញពីទឹកដី Allianz Arena នៅរដូវក្ដៅនេះតែម្ដង ចំពេលដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Barcelona។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ 33 ឆ្នាំរូបនេះ បានចំណាយពេលប្រាំបីឆ្នាំជាមួយ Bayern Munich ដោយផ្ទេរពីក្លឹប Borussia Dortmund កាលពីឆ្នាំ 2014។
នៅក្នុងការនិយាយមួយជាមួយ OnetSport ខ្សែប្រយុទ្ធ Robert Lewandowski បញ្ជាក់ថា គាត់មានបំណងទទួលយកសំណើរពី Barcelona ដោយលើកឡើងថា៖ “គ្មានក្លឹបណាមួយ ដែលមានការផ្តល់ជូនល្អប្រសើរក្រៅពី Barcelona ទេ។ ខ្ញុំចង់ចាកចេញពី Bayern វាច្បាស់ណាស់”។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ20 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi