បាល់ទាត់អន្តរជាតិ
De Bruyne យល់ព្រមផ្ទេរទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក និងជាកាពីតែនក្រុមរបស់ក្លឹប Man City គឺកីឡាករ Kevin De Bruyne បានយល់ព្រមផ្ទេរទៅកាន់ក្លឹប Al-Ittihad របស់អារ៉ាប៊ីសាអូឌីតហើយ (នេះបើយោងតាមសារព័ត៌មាន ME-News)។ យោងតាមប្រភពដដែលបានឲ្យដឹងថា ការចរចារវាង Man City និង Al-Ittihad កំពុងដំណើរការទៅមុខ ខណៈដែលមុននេះបន្តិចមានការអះអាងថា Man City នឹងយល់ព្រមចែកផ្លូវជាមួយ De Bruyne។
សូមរំលឹកផងដែរថា Kevin De Bruyne បានរស់នៅក្នុងទ្រនំជាមួយ Manchester City តាំងពីឆ្នាំ 2015។ គាត់បានបង្ហាញខ្លួនក្នុងការប្រកួតសរុបចំនួន 382 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 102 គ្រាប់ និង 170 Assists។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 33 ឆ្នាំរូបនេះជាមួយ Man City មានសុពលភាពដល់រដូវក្តៅឆ្នាំ 2025។
De Bruyne ជាខ្សែបម្រើឆ្នើមបំផុតម្នាក់ក្នុងពិភពបាល់ទាត់ ហើយគាត់បានឈ្នះពានសរុបចំនួន 14 ពានជាមួយ Man City ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ De Bruyne ត្រូវបានគេជឿថា នឹងមិនបន្តនៅក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតដល់ឆ្នាំ 2025 នោះឡើយ។
ប្រភព: Telecomasia