បាល់ទាត់អន្តរជាតិ
Girona រកឃើញបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មីដើម្បីមកជំនួសកន្លែងរបស់ Savio

ចាប់តាំងពី Savio ចាកចេញទៅ Manchester City មក Girona មិនទាន់រកអ្នកដែលអាចជំនួសខ្សែប្រយុទ្ធរូបនេះបាននៅឡើយទេ។ យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Girona បានចាប់ផ្តើមការពិភាក្សាជាមួយក្លឹប Tottenham Hotspur ទាក់ទងនឹងការផ្ទេរខ្សែប្រយុទ្ធស្លាប Bryan Gil។
យ៉ាងណាមិញសម្រាប់កីឡាករអេស្ប៉ាញ Bryan Gil គេមិនមែនជាផ្នែកមួយនៃផែនការប្រើប្រាស់របស់គ្រូបង្វឹកលោក Ange Postecoglou នោះទេ ហើយជាក់ស្ដែង Tottenham Hotspur ពិតជាចង់លក់គេចេញនៅរដូវក្ដៅនេះ។ មិនតែប៉ុណ្ណោះ នៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ Tottenham Hotspur ក៏មិនមានវត្តមានរបស់ Bryan Gil ដែរ។
យ៉ាងណាគេនៅតែមិនទាន់ដឹងច្បាស់ថា Girona នឹងទិញផ្ដាច់កុងត្រារបស់ Bryan Gil តែម្ដង រឺគ្រាន់តែស្នើសុំខ្ចីជើងគេមួយរដូវកាល។ រូមរំលឹកផងដែរថា កីឡាករវ័យ 23 ឆ្នាំរូបនេះ បានចូលរួមជាមួយ Tottenham Hotspur នៅរដូវក្តៅឆ្នាំ 2021 ដោយផ្ទេរពី Sevilla ក្នុងតម្លៃ 25 លានអឺរ៉ូ។ ក្នុងអំឡុងពេលនៅជាមួយ Tottenham Hotspur ចំនួនប៉ុន្មានឆ្នាំមកនេះ គាត់បានលេងប្រកួតសរុបត្រឹមតែ 43 ប្រកួតប៉ុណ្ណោះ។
ប្រភព: Dailysports