Connect with us

បាល់ទាត់អន្តរជាតិ

អ្នកគាំទ្រ​ខក​ចិត្ត​ខ្លាំង ក្រោយ​ឃើញ​ទិដ្ឋភាព​សាងសង់​នៅ Camp Nou

Published

on

កន្លង​មក Barcelona ធ្លាប់​បាន​ប្រកាស​ថា ការ​ជួសជុល​កីឡដ្ឋាន Camp Nou នឹង​ត្រូវ​បញ្ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ​នេះ ដោយ​អនុញ្ញាត​ឲ្យ​ក្លឹប​អាច​លេង​នៅ​កីឡដ្ឋាន​ថ្មី​របស់​ពួក​គេ​ក្នុង​រដូវកាល​នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ វីដេអូ​ដែល​បាន​បែកធ្លាយ និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ថ្ងៃ​នេះ បង្ហាញ​ពី​កីឡដ្ឋាន Camp Nou ស្ថិត​ក្នុង​ស្ថានភាព​ខុស​ពី​ការ​រំពឹង​ទុក។ កម្មករ​​ដែល​នៅ​ពី​​ក្រោយ​កាមេរ៉ា​ដែល​ថត​ទិដ្ឋភាព​នោះ​បាន​ភ្លាត់​មាត់​និយាយ​​ថា នៅ​សល់​ការងារ​ប្រហែល​ធ្វើ 8 ឆ្នាំ​​ទៀត​ទើប​ហើយ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​​ពី​​រដូវ​កាល​មុន Barcelona បាន​លេង​គ្រប់​ការ​ប្រកួត​ក្នុង​ដី​របស់​ពួក​គេ​នៅ​កីឡដ្ឋាន Montjuic ដោយ​សារ​នៅ Camp Nou កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួស​ជុស​កែប្រែ​ទ្រង់ទ្រាយ​ធំ។ Camp Nou គឺ​ជា​កីឡដ្ឋាន​មួយ​ក្នុង​ចំណោម​កីឡដ្ឋាន​ដែល​ត្រៀម​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ក្នុង​ឆ្នាំ 2030 ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២