Connect with us

បាល់ទាត់អន្តរជាតិ

អ្នកគាំទ្រ​ដាច់​ផ្ងារ ក្រោយ​ឃើញ​ឡូហ្គោ​ថ្មី​របស់​ក្លឹប Feyenoord

Published

on

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ក្លឹប Feyenoord របស់​ហូឡង់ បាន​ប្រកាស​ថា នៅ​រដូវកាល​ថ្មី 2024/2025 ពួក​គេ​នឹង​ចាប់ផ្តើម​ជាមួយ​ការ​ប្រើប្រាស់​ឡូហ្គោ (Logo) ថ្មី។ ដំបូង​ឡើយ​អ្នក​​គាំទ្រ​មាន​​ការ​​ចាប់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ថ្ងៃ​នេះ​ទី​បំផុត Feyenoord បាន​បង្ហាញ​រូប​សញ្ញា​ថ្មី​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ទៅ​វិញ។

ភ្លាមៗ​បន្ត​ពី​នោះ​មក អ្នក​គាំទ្រ​ត្រូវ​បាន​ជួប​នឹង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ឡូហ្គោ​ថ្មី​របស់​ក្លឹប​បាន​ត្រឹម​តែ​ផ្លាស់​ប្តូរ​ពុម្ព​អក្សរ​លើ​ឡូហ្គោ​បន្តិច​បន្ដួច​ប៉ុណ្ណោះ។ ភាព​ខុសគ្នា​រវាង​ឡូហ្គោ​ថ្មី និង​ចាស់ គឺ​ស្ទើរ​តែ​រក​ភាព​ខុស​គ្នា​មិន​ឃើញ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន Feyenoord បាន​បញ្ចប់​រដូវកាល​ដោយ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ 2 នៅ Eredivisie និង​ដណ្ដើម​បាន​កៅអី​ក្នុង​វគ្គ​ចែកពូល​នៃ​ពានរង្វាន់ UEFA Champions League ឆ្នាំ​នេះ​ផង​ផដែរ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២