បាល់ទាត់អន្តរជាតិ
Atletico Madrid ត្រៀមចុះហត្ថលេខាលើខ្សែបម្រើម្នាក់របស់ក្លឹបតោខៀវ

កីឡាករជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ Atletico Madrid នៅរដូវក្ដៅឆាប់ៗខាងមុខ ប៉ុន្តែក្លឹបយក្សរបស់អេស្ប៉ាញមួយនេះផ្ទាល់ ពិតជាចង់ចុះហត្ថលេខាលើខ្សែបម្រើម្នាក់ជាចាំបាច់។ បច្ចុប្បន្ន Atletico Madrid នៅមានភាពស្ទើរក្នុងតំបន់បម្រើ ដែលជាហេតុធ្វើឲ្យពួកគេពិបាកប្រកួតប្រជែងនៅរដូវកាលក្រោយ។
យោងតាមសេចក្ដីរាយការណ៍របស់ teamTALK បានឲ្យដឹងថា ថ្មីៗនេះ Atletico Madrid បានទាក់ទងទៅកាន់ខ្សែបម្រើ Conor Gallagher របស់ Chelsea។ យ៉ាងណាមិញ Atletico Madrid ជឿជាក់ថា ខ្សែបម្រើឆ្នើមរូបនេះ ពួកគេអាចបញ្ចុះបញ្ចូល Chelsea ឲ្យលក់គេមកឲ្យខ្លួនបាន។
ទន្ទឹមនឹងនេះដែរ Atletico Madrid បានចាត់ទុកខ្សែបម្រើវ័យ 24 ឆ្នាំ Conor Gallagher ជាកីឡាករដែលសាកសមនឹងផែនការរយៈពេលវែងរបស់លោក Diego Simeone។ គេក៏បានដឹងផងដែរថា Conor Gallagher ពិតជាពេញចិត្តនឹងជម្រើសនៃការផ្ទេរទៅទឹកដីអេស្ប៉ាញ ដែលជាកន្លែងអាចឲ្យគាត់មានឱកាសលេងកាន់តែច្រើន។
ប្រភព: Dailysports