បាល់ទាត់អន្តរជាតិ
ខុសគ្នាដាច់ស្រឡះពី Haaland! ប្អូនប្រុសរបស់គាត់ មានអាជីពបាល់ទាត់កាន់តែយ៉ាប់យ៉ឺន
យើងទាំងអស់គ្នាបានដឹងហើយថា Erling Haaland គឺជាខ្សែប្រយុទ្ធដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ប៉ុន្តែសាច់ញាតិរបស់គាត់ដែលប្រកបអាជីពនេះដូចគ្នា មិនបានជួបជោគវាសនាបែបនេះឡើយ។ ខ្សែប្រយុទ្ធរបស់ក្លឹប Man City រូបនេះមានបងប្អូនជីដូនមួយម្នាក់ឈ្មោះ Jonatan Braut Brunes។
ទោះជាយ៉ាងណាក៏ដោយ Jonatan Braut ហាក់មានភាពខុសគ្នាផ្ទុយស្រឡះពី Haaland ដោយគាត់ទើបតែអាចមានឱកាសចេញពីលីគនៃប្រទេសន័រវេស ទៅប្រឡូកនៅក្រៅស្រុកពេលដែលគេមានអាយុ 23 ឆ្នាំទៅហើយ។ កាលពីឆ្នាំមុន Jonatan Braut បានចូលរួមជាមួយក្លឹប OH Leuven ដែលស្ថិតនៅលីគកំពូលនៃប្រទេសបែលហ្ស៊ិក។
ជាមួយនឹងទម្រង់លេងមិនមានភាពលេចធ្លោរខ្លាំង Jonatan Braut ត្រូវបានគេដឹងថា នឹងចាកចេញទៅចូលរួមជាមួយក្លឹប Rakow Czestochowa ដែលជាក្លឹបឈរនៅចំណាត់លេខ 7 ក្នុងតារាងលីគកំពូលនៃប្រទេសប៉ូឡូញ។ ពេលនេះ Jonatan Braut នឹងធ្វើការពិនិត្យសុខភាពនាពេលឆាប់ៗខាងមុខ មុននឹងឈានដល់ការចុះកិច្ចព្រមព្រៀងផ្ទេរជាផ្លូវការណ៍ ដែលតម្លៃខ្លួនរបស់គេត្រូវបានប៉ាន់ប្រមាណថា មានតម្លៃត្រឹមតែ 900 ពាន់អឺរ៉ូប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់