Connect with us

បាល់ទាត់អន្តរជាតិ

Hansi Flick អះអាង​ថា នឹង​រងចាំ​ការ​វិល​ត្រឡប់​មក​វិញ​របស់ Ansu Fati

Published

on

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​ក្មេង​របស់​ក្លឹប Barcelona គឺ​កីឡាករ Ansu Fati ទំនង​ជា​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រុម​សម្រាប់​រដូវកាល​ថ្មី​ខាង​មុខ។ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថ្ងៃនេះ គ្រូបង្វឹក​ថ្មី​របស់ Barcelona លោក Hansi Flick បាន​អះអាង​ថា គាត់​មាន​ផែនការ​ប្រើប្រាស់​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​យុវជន​ថ្នាល La Masia រូប​នេះ។

យ៉ាង​ណា​មិញ​លោក Hansi Flick បាន​និយាយ​ថា៖ “Ansu Fati មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ ខ្ញុំ​រីករាយ​ជា​មួយ​គាត់។ ឥឡូវ​នេះ​គាត់​មាន​របួស ប៉ុន្តែ​យើង​នឹង​រង់ចាំ​ឲ្យ​គាត់​ត្រឡប់​មក​វិញ ជាមួយ​នឹង​ភាព​រឹងមាំ​កាន់​តែ​ខ្លាំង”។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Barcelona បាន​ប្រកាស​ថា Ansu Fati នឹង​មិន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល​នោះ​ទេ គឺ​ដោយ​សារ​តែ​របួស​ជើង។ គាត់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ការ​រយៈពេល​ប្រហែល 3 សប្តាហ៍ សម្រាប់​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២