Connect with us

បាល់ទាត់អន្តរជាតិ

អតីត​ក្លឹប​ដែល​ធ្លាប់​ឈ្នះពាន Ligue 1 ចំនួន 6 សម័យ​កាល ប្រកាស​ដក​ខ្លួន​ចេញ​ពី​បាល់ទាត់​អាជីព

Published

on

ក្លឹប Bordeaux របស់​បារាំង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​បាល់ទាត់​អាជីព​របស់​ខ្លួន ដែល​ធ្លាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ 1937 មក​ម្ល៉េះ (នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​របស់​ក្លឹប)។ យ៉ាង​ណា​មិញ​សម្រាប់​កុងត្រា​ជាមួយ​កីឡាករ​ទាំងអស់​របស់​ពួក​គេ​នឹង​ត្រូវ​បាន​បញ្ចប់ ហើយ​កីឡាករ​ទាំង​នោះ​នឹង​ត្រូវ​ដើរ​ចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន។

ទន្ទឹម​នឹង​នេះ​ដែរ ទីកន្លែង​ហ្វឹកហាត់​របស់​ក្លឹប​ក៏​ត្រូវ​បិទ​ទ្វារ​ផង​ដែរ។ មូលហេតុ​ដ៏​សំខាន់​នៃ​ស្ថាភាព​ដ៏​សោក​ស្ដាយ​នេះ​គឺ​ដោយ​សារ​តែ​បំណុល​របស់​ក្លឹប Bordeaux មាន​ចំនួន​រហូត​ដល់ 40 លានអឺរ៉ូ ដោយ​ពួក​គេ​មិន​អាច​ដោះស្រាយ​បាន ហើយ​ថ្មីៗ​នេះ​ការ​ចរចារ​រក​អ្នក​វិនិយោគ​ត្រូវ​បាន​រង​បរាជ័យ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​សម្រាប់​ក្លឹប Bordeaux ព្រោះ​កាល​ពី​មុន ដោយ​សារ​បំណុល ពួក​គេ​ត្រូវ​បាន​កាត់​ចេញ​ពី Ligue 2 ទៅ​កាន់ National 1 ដែល​ជា​​បាល់ទាត់​អាជីព​ក្នុង​លីគ​ទី 3 នៃ​ប្រទេស​បារាំង។ គួរ​រំលឹក​ផង​ដែរ​ថា Bordeaux ធ្លាប់​ជា​ក្លឹប​ដែល​ឈ្នះ​ជើង​ឯក​លីគ (Ligue 1) ចំនួន 6 សម័យ​កាល។ លើក​ចុងក្រោយ​ដែល Bordeaux បាន​ឈ្នះ​ពាន Ligue 1 គឺ​ក្នុង​ឆ្នាំ 2009។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២