បាល់ទាត់អន្តរជាតិ
Tottenham Hotspur បង្ហាញឈុតអាវក្នុងដីសម្រាប់រដូវកាលថ្មី ដែលរចនាដោយក្រុមហ៊ុន Nike

កាលពីពេលថ្មីៗនេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបង្ហាញឈុតអាវក្នុងដីថ្មីរបស់ពួកគេ សម្រាប់រដូវកាលក្រោយ 2022/23 ដោយការរចនានាំយកពណ៌លឿង Neon (ពណ៌លឿងចាំង) មកដាក់លើអាវរបស់ពួកគេ។
ពណ៌លឿងចាំងបំភ្លឺនៅកអាវ និងកដៃអាវ បានរំលេចឡើងចេញពីពណ៌ទឹកប៊ិចដ៏ស្រស់ស្អាត ជាការរចនារបស់ក្រុមហ៊ុន Nike ដែលក្រុមហ៊ុននេះក៏បានរចនាសម្រាប់ពួកគេ នៅកាលពីរដូវកាលមុន 2021/22 ដែរ។
គួររំលឹកផងដែរថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបញ្ចប់យុទ្ធនាការរដូវកាលឆ្នាំ 2021/22 របស់ខ្លួនជាមួយនឹងចំណាត់ថ្នាក់លេខ 4 ដែលធ្វើឲ្យពួកគេមានកៅអីសម្រាប់លេងពាន UEFA Champions League រដូវកាលក្រោយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ