បាល់ទាត់អន្តរជាតិ
Arsenal ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តលក់ Gabriel Jesus
ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា មានការស្ទាក់ស្ទើរក្នុងការលក់ Gabriel Jesus នៅរដូវក្តៅនេះ បើទោះបីជាពួកគេទទួលបានឱកាសលក់គេទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក៏ដោយ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានចំណាយពេល 5 ឆ្នាំជាមួយ Manchester City មុនពេលផ្លាស់ទៅ Arsenal នៅរដូវក្តៅឆ្នាំ 2022 ជាមួយនឹងតម្លៃផ្ទេរ 45 លានផោន។
យ៉ាងណាមិញ Gabriel Jesus បានរីករាយនឹងរដូវកាលដំបូងដ៏ជោគជ័យ ដោយស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង ក្នុងការប្រកួតនៅ Premier League ចំនួន 26 ប្រកួត បើទោះបីជាពេលនោះគាត់ត្រូវបានអវត្តមានជាង 2 ខែដោយសាររបួសជង្គង់ក៏ដោយ។
ក្លឹបកាំភ្លើងធំត្រូវបានគេដឹងថា បានសម្រេចចិត្តរួចហើយដើម្បីលក់ Eddie Nketiah នៅរដូវក្តៅនេះ ខណៈដែលអនាគតរបស់ Jesus ក៏មិនទាន់ច្បាស់លាស់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ Football Insider បានឲ្យដឹងថា Arsenal មិនចង់លក់ Jesus ទេ បើទោះបីជាមានក្លឹបជាច្រើននៅអារ៉ាប៊ីសាអូឌីតបានចាប់អារម្មណ៍ខ្លាំងលើកីឡាករវ័យ 27 ឆ្នាំរូបនេះក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid