បាល់ទាត់អន្តរជាតិ
Marseille ត្រៀមចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងរបស់អាហ្សង់ទីន

ក្លឹប Olympique Marseille និង Inter Milan បានធ្វើការពិភាក្សាមួយកាលពីពេលថ្មីៗនេះ ជុំវិញការព្រមព្រៀងលើកីឡាករវ័យក្មេង Valentin Carboni។ យ៉ាងណាមិញ Marseille នឹងប្រើប្រាស់លក្ខខណ្ឌខ្ចីជើងខ្សែបម្រើរូបនេះរយៈពេល 1 រដូវកាល ជាមួយនឹងជម្រើសទិញផ្ដាច់កុងត្រានៅឆ្នាំបន្ទាប់ 36 លានផោន។
យ៉ាងណាមិញ គួររំលឹកផងដែរថា កីឡាករសញ្ជាតិអាហ្សង់ទីន Valentin Carboni គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Inter Milan នេះផ្ទាល់តែម្ដង និងបានរួមរស់ជាមួយក្លឹបយក្សអ៊ីតាលីមួយនេះតាំងពីឆ្នាំ 2021 មកម្ល៉េះ។ ទោះជាយ៉ាងណា កាលពីរដូវកាលមុនគាត់បានខ្ចីជើងទៅកាន់ក្លឹប Monza ដោយបង្ហាញខ្លួនសរុបបាន 31 ប្រកួត ក្នុងក្របខណ្ឌ Serie A។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!