Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ទទួល​បានសំណើរ 65 លានអឺរ៉ូ​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ដែល​ចង់​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​សំណើរ 65 លានអឺរ៉ូសម្រាប់​ការ​ទិញ​យក​ខ្សែប្រយុទ្ធ​ស្លាប Raphinha ដែល​សំណើរ​នោះ​គឺ​មក​ពី​ក្លឹប​នៅ​ខាង​អារ៉ាប៊ីសាអូឌីត។ ដោយ​ឡែក កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ក៏​ជា​គោលដៅ​នៃ​ការ​ចង់​បាន​របស់​ក្លឹប​កាំភ្លើងធំ Arsenal ផង​ដែរ។

យ៉ាង​ណា​មិញ Raphinha បាន​ផ្ទេរ​មក Camp Nou តាំង​ពី​ឆ្នាំ 2022 ប៉ុន្តែ​ទម្រង់​លេង​របស់​គាត់មិន​មាន​ភាព​ល្អ​ស្ថិតស្ថេរ​ឡើយ ដោយ​ជួន​ល្អ និង​ជួន​កាល​ធ្លាក់​ចុះ។ គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ Raphinha បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 87 ប្រកួត​ហើយ​សម្រាប់ Barcelona ដោយ​ស៊ុត​បញ្ចូល​ទី​បាន 20 គ្រាប់ និង Assist បាន 25 លើក។

ទោះ​បី​ជា​នៅ​មាន​កុងត្រា​ជាមួយ Barcelona រហូត​ដល់​ឆ្នាំ 2027 ក៏​ដោយ ក៏​កីឡាករ​វ័យ 27 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ចាកចេញដែរ ដោយ​ក្លឹប​កាំភ្លើងធំ Arsenal ហាក់​ទាក់ទង​ចង់​បាន Raphinha។ ផ្សេង​ពី​នេះ​ទៀត​យោង​តាម​របាយការណ៍​ពី ​​FCBLive បាន​ឲ្យ​ដឹង​ថា ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ដែល​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ​ក៏​បាន​ព្យាយាម​ដាក់​សំណើ​ដេញ​ថ្លៃ​ចំនួន 65 លានអឺរ៉ូ លើ​កីឡាករ​ឆ្នើម​រូប​នេះ​ដូចគ្នា។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២