Connect with us

បាល់ទាត់អន្តរជាតិ

ក្រុម​​គ្រូ​បង្វឹក​ដែល​ធ្វើ​ការ​ជាមួយ Xavi បាន​ដាក់​រហ័ស្សនាម Vitor Roque ថា​ជា​កីឡាករ​ដែល​មាន​ទម្រង់​លេង​អន់​បំផុត

Published

on

យោងតាម​ការ​អះអាង​របស់ Joan Fontes បាន​ឲ្យ​ដឹង​ថា បុគ្គលិក​គ្រូបង្វឹក​របស់​លោក Xavi Hernandez បាន​ដាក់​រហ័ស្សនាម​ឲ្យ​កីឡាករ​វ័យក្មេង​របស់ Barcelona គឺខ្សែប្រយុទ្ធ Vitor Roque នូវ​ឈ្មោះ​ហៅ​ក្រៅ​ដ៏​អន់​បំផុត​មួយ។ យ៉ាង​ណា​មិញ Vitor Roque ត្រូវ​បាន​ក្រុម​គ្រូ​បង្វឹក​របស់ Xavi ដាក់​ឈ្មោះ​ហៅ​ក្រៅ​ថា «Roquembach» ដោយ​នោះ​គឺ​សំដៅ​ទៅ​លើ​អតីត​មិត្ត​រួម​ក្រុម Barcelona របស់ Xavi កាល​ពី​មុន​គឺ Fabio Rochemback។

គួរ​រំលឹក​ផង​ដែរ​ថា Fabio Rochemback ជា​អតីត​ខ្សែបម្រើ​របស់ Barcelona ពី​ឆ្នាំ 2001–2005 ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​រដូវកាល​នៅ​ពេល​នោះ​គាត់​លេង​បាន​ត្រឹមតែ 45 ប្រកួត​ប៉ុណ្ណោះ។ ដោយ​សារ​អតីត​ខ្សែម្រើ​រូប​នេះ​មាន​ទម្រង់​លេង​មិន​ល្អ ទើប​ជា​មូលហេតុ​ដែល​បុគ្គលិក​គ្រូ​បង្វឹក​របស់ Xavi ប្រៀបធៀប​គាត់​ជាមួយ Vitor Roque។

កីឡាករ​វ័យ 19 ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Barcelona ក្នុង​ខែ​មករា ដើម​ឆ្នាំ​នេះ ដោយ​ផ្ទេរ​ពី​ក្លឹប​ប្រេស៊ីល Athletico Paranaense ប៉ុន្តែ Vitor Roque មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ក្នុង​កម្រិត​ល្អ​បំផុត​របស់​គាត់​នោះ​ឡើយ ជា​ពិសេស​គេ​ក៏​មិន​មាន​ភាព​លេច​ធ្លោរ​ដូច​ពេល​លេង​នៅ​លីគ​ប្រេស៊ីល​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២