បាល់ទាត់អន្តរជាតិ
ខុសពីការរំពឹងទុក 360 ដឺក្រេ!!! Sergi Roberto ត្រៀមផ្ទេរទៅលេងនៅក្លឹបមួយនេះ

ខ្សែបម្រើដែលមានបទពិសោធន៍ក្រាស់ក្រែល និងជាប្រធានក្រុមរបស់ Barcelona គឺកីឡាករ Sergi Roberto នឹងចាកចេញពីក្លឹបកាតាឡាន់នៅរដូវក្តៅឆាប់ៗខាងមុខ។ ក្លឹបជាច្រើនបានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញ ដែលទើបផុតកុងត្រា ហើយក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនរូបនេះ។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា មានក្លឹប 1 ក្នុងចំណោមក្លឹបផ្សេងៗដែលចង់ប្រជែងយក Sergi Roberto ក៏មានក្លឹប AFC Ajax ដែលមកពីទឹកដី Amsterdam ផងដែរ។ ក្លឹបដែលមកពីលីគកំពូលនៃប្រទេសហូឡង់មួយនេះ ត្រូវបានគេដឹងថា កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិលើលទ្ធភាពនៃការផ្ទេរ Sergi Roberto។
ដោយឡែកនៅមុននេះបន្តិច ក៏មានសេចក្តីរាយការណ៍មកថា ក្លឹបដែលស្ថិតនៅលីគកំពូលអេស្ប៉ាញ (La Liga) ចំនួន 3 បានចាប់អារម្មណ៍លើ Sergi Roberto ដូចគ្នា ដែលក្លឹបទាំងនោះមាន Valencia, Sevilla និង Girona។ គួររំលឹកផងដែរថា កីឡាករវ័យ 32 ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពរបស់គាត់ដោយលេងឲ្យក្លឹប Barcelona ហើយគិតដល់បច្ចុប្បន្នគាត់បានបង្ហាញខ្លួនសរុប 373 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 19 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 43 ដង។
ប្រភព: Dailysports
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!